មានវិធីងូតទឹកច្រើនយ៉ាង ងូតទឹកនៅផ្ទះ ងូតទឹកនៅសមុទ្រ ទន្លេ បឹង ជ្រោះ ងូតចំហាយទឹកក្តៅ ងូតខ្យល់អាកាស ងូតកម្តៅថ្ងៃ ងូតព្រិលជាដើម។
ងូតទឹកជាវិធីហាត់ប្រាណដ៏សកម្ម សមស្របនឹងអនាម័យ ជំរះចោលភាពកខ្វក់ និងធាតុបញ្ចេញចោលរបស់ញើស ដែលនៅជាប់នៅលើស្បែក។ ការងូតទឹកនៅពេលក្តៅស្អុះ ក្រោយពេលធ្វើការដ៏នឿយហត់ ក្រោយពេលភ្ញាក់ពីដំណេក អាចនាំមកនូវសេចក្តីរីករាយ ងាយស្រួលជាអនេក។
គ្មានអ្វីទើសទាល់ជាងកាល ដែលមិនបានងូតទឹក ក្រោយពេលធ្វើពលកម្ម និងពេលក្តៅស្អុះស្អាប់ឡើយ។ ការងូតទឹកក៏ជាវិធីមួយដ៏ល្អ ដម្បីព្យាបាល និងបង្កាជំងឺដែរ។ ដូច្នេះតើត្រូវងូតទឹកយ៉ាងណាទើបល្អ?
មិនបង្អស់ត្រូវមាន បន្ទប់ទឹកជិតល្អស្អាត បើសិនជាមានលទ្ធភាព នៅក្នុងបន្ទប់ទឹក គួរតែមានកញ្ចក់មួយធំ។ ងួតទឹកដោយទុយោផ្កាឈូក ឬងូតក្នុងអាងជាប្រការល្អបំផុត។ បើសិនជាមិនអាចងូតទឹក ដោយមានផ្តិលសម្រាប់ដួស។ ទឹកដែលងូតមិនត្រូវក្តៅពេក ឬត្រជាក់ពេកទេ ចំពោះមនុស្សធម្មតាគេច្រើនលាយទឹកក្តៅឧណ្ណៗ ប្រហែល ៣០អង្សា។
ប្រសិនបើអ្នកចង់លុត ដំរាងកាយឲ្យមានភាពសុំា និងការងូតទឹកត្រជាក់ ទោះនៅក្នុងស្នានភាព ឬធាតុអាកាសណាក៏ដោយ អ្នកចាំបាច់ត្រូវលត់ដំជាបណ្តើរៗ។ ពេលធាតុអាកាសត្រជាក់ មុនពេលងូតទឹកគួរចាក់ទឹកត្រជាក់លើដៃ ជើង ខ្នង ទ្រូង ក បន្ទាប់មកទើបចាប់ដំណើរការងូតទឹក ដោយស្រោចលើខ្លួនតែម្តង។
ការធ្វើដូច្នេះទើបរាងកាយ យើងមិនត្រជាក់ដោយចៃដន្យ ហើយជាបណ្តើរៗអ្នកអាចសុំា នឹងទឹកត្រជាក់ទោះក្នុង ធាតុអាកាសយ៉ាងណាក៏ដោយ។ ចំពោះមនុស្សដែលមាន ជំងឺលើសឈាម ដាច់ខាតមិនត្រូវងូតទឹកត្រជាក់ ពីក្បាលចុះមកដោយចៃដន្យ
វាងាយធ្វើឲ្យដាច់ សរសៃឈាមខួរក្បាល ហើយអាចស្លាប់ភ្លាមៗមួយរំពេច។ ចំពោះស្រ្តី នៅពេលមានរដូវ ហើយអាកាសធាតុត្រជាក់អ្នកគួរតែដុសលាង ឬងូតទឹកដោយទឹកក្តៅឧណ្ណៗ។
បន្ទាប់ពីធ្វើការនៅកន្លែង ធ្វើការដែលមានធូលីច្រើន អ្នកគួរតែងូតទឹក ប៉ុន្តែមិនត្រូវងូតយូរហួស ពី ១៥នាទី ទៅ ២០នាទី ព្រោះវាងាយធ្វើឲ្យគ្រុនផ្តាសាយ ពិសេសនៅពេលដែល រាងកាយកំពុងតែខ្សោយ។ ងូតទឹករៀងរាល់ពេល ព្រឹកក្រោយពេលហាត់ប្រាណរួច ធ្វើឲ្យរាងកាយមាំមួនមានកំលាំង។ នេះជាទំលាប់ដ៏ចាំបាច់មួយគួរតែអនុវត្ត។ ងូតទឹកនៅពេលយប់ ធ្វើឲ្យរាងកាយស្អាតស្រឡះចិត្ត ហាក់ដូចជាបំបាត់នូវការនឿយហត់ ក្រោយពីធ្វើពលកម្ម ពេញមួយថ្ងៃ ហើយបង្កលក្ខណៈឲ្យគេងលក់ស្រួលទៀតផង។
ពេលងូតទឹកអ្នកគួរប្រើសាប៊ូក្រអូប ដើម្បីជំរះជាតិរអិលដែល នៅជាប់លើស្បែក ប្រើពពុះសមុទ្រឬកន្សែងទន់ៗ ដើម្បីដុសក្អែល មិនត្រូវយកថ្មទៅដុសខ្នង ឬដុសភ្លៅ ព្រោះវាងាយធ្វើឲ្យមានស្នាម។ ក្រោយពេលងូតទឹកត្រជាក់ អ្នកគួរជូតខ្លួនឲ្យស្ងួត បើមានលទ្ធភាពគួរបាញ់ទឹកអប់បន្តិច ដើម្បីឲ្យមានអារម្មណ៍ក្រអូបត្រជាក់។ បើសិនមានស្បែកស្ងួត អ្នកអាចលាបក្រែមបំប៉នស្បែក។