ប្រកួតយប់មិញនេះ Barcelona អាចទទួលបានជ័យជំនះ សាជាថ្មីម្តងទៀត ទទួលបាន៣ពិន្ទុទាំងប្រផិត ប្រផោយយកឈ្នះ
ក្រុម Elche ក្នុងលទ្ធផល២ទល់នឹង១ ។
ក្រុមភ្ញៀវ Barcelona គ្របដណ្តប់ទីលានប្រកួត ដល់ទៅ៦៧ភាគរយ ប៉ុន្តែមិនអាចធ្វើអ្វីបានឡើយ រហូតដល់ជិតចប់តង់ទី១
ម្ចាស់ផ្ទះបែរជាអ្នកធ្វើបាន សម្រេចមុនដោយកីឡាករ Fidel នៅនាទីទី៤៤ ។
ចូលដល់ការប្រកួតតង់ទី២ ទើបតែ Barcelona អាចតាមស្មើមកវិញ បានដោយកីឡាករខ្សែប្រយុទ្ធ ចំណូលថ្មី Ferran Torres
នៅនាទីទី៦០ ហើយការប្រកួតអូសបន្លាយ រហូតដល់នាទីចុងក្រោយ ទើបកីឡាករ Depay ទទួលបានឱកាស បាល់ពិន័យ១១ម៉ែត្រស៊ុតយក
ជ័យជំនះជូនក្រុម ។
បច្ចុប្បន្ន Barcelona ទទួលបាន៣ពិន្ទឡើងទៅលេខរៀងទី៣ បណ្តោះអាសន្នក្នុងតារាងមាន៤៨ពិន្ទ តាមពីក្រោយក្រុមលេខ២ Sevilla
មាន៥៥ពិន្ទុនិងក្រុមលេខ១កំពូលតារាង Real Madrid មានដល់ទៅ៦៣ពិន្ទុ ខណៈដែល Elche មាន២៩ពិន្ទុឈរនៅលេខរៀងទី១៤នៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី