ព័ត៌មានអន្តរជាតិ

Laporta៖ បើខ្ញុំនៅបន្តនិយាយពី Haaland នោះកីឡាកររូបនេះ នឹងកើនឡើងតម្លៃខ្លួន ជាមិនខាន

របាយការណ៍ជាច្រើនដែលបានអះអាងអំពីជំនួបរវាងកីឡាករខ្សែប្រយុទ្ធនវេស Erling Haaland ជាមួយនឹងគ្រូបង្វឹកក្លឹប  Barcelona លោក Xavi បែរជាកំពុងធ្វើឲ្យលទ្ធភាពនៃការផ្ទេរកីឡាករ
រូបនេះទៅកាន់ទឹកដី Camp Nou នឹងកាន់តែលំបាកទៅវិញ។

ប្រធានក្លឹប Barcelona លោក Joan Laporta បានសារភាពថាលោកពិតជាមិនមានបំណងចង់និយាយច្រើនអំពីព័ត៌មាននោះទេពីព្រោះថាគ្រប់ពេលដែលលោកពិភាក្សាអំពីបញ្ហានេះនៅសាធារណៈ
វានឹងធ្វើឲ្យតម្លៃខ្លួនរបស់កីឡាករនឹងកើនឡើងកាន់តែខ្លាំងជាងនេះជាមិនខាន។

លោកបានបញ្ជាក់បែបនេះថា៖ខ្ញុំមិនអាចនិយាយអ្វីទាំងអស់ពីព្រោះថាតម្លៃខ្លួនរបស់កីឡាករនឹងកើនឡើងជាមិនខាន។ពួកយើងពិតជាមានផែនការពង្រឹងកម្លាំងពិតមែននៅរដូវក្តៅខាងមុខនេះហើយបច្ចុប្បន្នយើងកំពុងបន្តធ្វើការងាររបស់យើងនៅឡើយ៕ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top