កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា លោក Lee Keun ជាអតីតទាហានសង្គ្រាម ពិសេសរបស់កងទ័ពជើងទឹក ដ៏ល្បីល្បាញទទួល បានប្រជាប្រិយភាពយ៉ាងខ្លាំង តាមរយៈកម្មវិធីពិត YouTube ‘Fake Men’ បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល នៅពេលលោក បានប្រកាសថា លោកបានចាកចេញ ទៅអ៊ុយក្រែន ក្នុងនាមជាទាហានស្ម័គ្រចិត្ត ប្រឆាំងនឹងការវាយប្រហារ របស់រុស្ស៊ី ។
បន្ទាប់ពីស្ងប់ស្ងាត់២ឬ៣ថ្ងៃ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយ សង្គមរបស់លោក អ្នក និយមលេងអ៊ីនធើណេត ចាប់ផ្តើមព្រួយបារម្ភ ចំពោះសុវត្ថិភាព របស់ប្រធានក្រុម ។ ទោះជាយ៉ាងណាក៏ ដោយកាលថ្ងៃទី ១៥ ខែមីនា លោក Lee Keun បានបង្ហោះនៅលើ Instagram ផ្ទាល់ខ្លួនរបស់លោក ដោយបញ្ជាក់ថា លោកមានជីវិត ហើយបានពន្យល់ ពីស្ថានភាព ដែលលោកកំពុងមាន ។
ខាងក្រោមនេះជាការលើកឡើង របស់លោក Lee Keun៖ ក្រសួងការបរទេស អគ្គស្នងការ នគរបាលជាតិ និងសាធារណជន ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នា សម្រាប់ការព្រួយបារម្ភរបស់អ្នក ប៉ុន្តែខ្ញុំមិនអាចត្រឡប់ ទៅប្រទេសកូរ៉េវិញ ដូចពេលនេះទេ ។
ស្ថានការណ៍គឺ ធ្ងន់ធ្ងរណាស់នៅពេលនេះ ហើយប្រសិនបើយុទ្ធជន ទាំងអស់ដកខ្លួន នោះនឹងមិនមានអ្វីនៅសល់ នៅទីនេះទៀតទេ ខ្ញុំនឹងប្រឹងប្រែង ឲ្យអស់ពីសមត្ថភាព ដើម្បីជួយអ៊ុយក្រែន ។ ខ្ញុំនឹងជម្រាបសួរអ្នកនៅពេល ខ្ញុំត្រលប់មកផ្ទះវិញ នៅពេលក្រោយ។ លិខិតឆ្លងដែន របស់ខ្ញុំមិនទាន់មានសុពលភាព នៅឡើយទេ ដូច្នេះកុំបារម្ភ ទោះបីជាវាមិនមានសុពលភាព ក៏ដោយ ការចូល ទៅកាន់ប្រទេសកូរ៉េ តែងតែអាចធ្វើទៅបាន ៕ដោយ៖លី ភីលីព