ពិតជាប្លែកមែន គ្រាន់តែលឺថា មាស សុខសោភា និងត្រៀមរ៉ូប ដែលបានកែច្នៃ ពីសំរាមសម្រាប់ថត MV បទថ្មីភ្លាមធ្វើឲ្យអ្នកគាំទ្រ ចង់ឃើញ MV ភ្លាមលឿនៗតែម្តង ។
ថ្មីៗនេះផលិតកម្មរាម បានបង្ហាញពីគម្រោងរ៉ូប ដែលកែច្នៃ ពីសំរាមថង់ប្លាស្ទិចឲ្យ មាស សុខសោភា សម្រាប់ថត MV ក្នុងបទចម្រៀងថ្មីមួយ នាពេលឆាប់ៗនេះ តែនៅមិនទាន់បង្ហាញថា ជាបទអ្វីនោះទេ ដោយគ្រានតែដឹងថា គម្រោងរ៉ូបនេះពិតស្អាតខ្លាំងណាស់ ដោយមានលេចចេញ ជាម៉ូតដែលមានការកែច្នៃ សម្រិត សម្រាំងយ៉ាងល្អ ពោពេញ ទៅដោយក្បូរក្បាច់រចនា យ៉ាងយកចិត្តទុកដាក់ បើបានពាក់ នៅលើខ្លួនទៀត នោះមិនដឹងជាសាកសម ស្អាតយ៉ាងណាទេ ។ សម្រាប់រ៉ូបដែលកែច្នៃ ដោយប្រើថង់ប្លាស្ទិចនេះវិញ ធ្វើឲ្យអ្នកគាំទ្រ ចង់ឃើញគ្រប់គ្នា ។
អាចថានេះជាលើកទី១ហើយ ដែលឃើញ ផលិតកម្មមួយនេះ មានគំនិត ច្នៃប្រឌិត ដោយយកថង់ប្លាស្ទិច មកធ្វើជារ៉ូបហើយថត ជាបទចម្រៀង ដើម្បីឆ្លុះបញ្ចាំងពីអ្វីៗ ដែលកំពុងកើតឡើង នៅក្នុងសង្គម ដូចនេះមានតែចាំមើល ទាំងអស់គ្នាទេ តើមួយបទនេះអាចទាក់ចិត្ត អ្នកទស្សនា ដល់កម្រិតណា៕