បច្ចេកវិទ្យា

តុលាការជាន់ខ្ពស់ ៖ ការសម្រេចចិត្តសំខាន់ៗ របស់រដ្ឋាភិបាល ធ្វើឡើងលើសេវាកម្មផ្ញើសារ ត្រូវលុបក្នុងករណីជាច្រើន

អង់គ្លេស ៖ ឯកសាររបស់តុលាការ ចោទប្រកាន់ថា នាយករដ្ឋមន្ត្រីអង់គ្លេស កំពុងត្រូវបានបញ្ជូនព័ត៌មាន សម្ងាត់តាមរយៈ WhatsApp ទៅកាន់ឧបករណ៍ផ្ទាល់ខ្លួន របស់លោក ត្រូវបានគេនិយាយថា សារដែលចេញដោយអតីតទីប្រឹក្សា របស់លោក Boris Johnson លោក Dominic Cummings មិនត្រូវបានកត់ត្រា នៅលើប្រព័ន្ធរដ្ឋាភិបាលឡើយ ។

តុលាការជាន់ខ្ពស់ បានិយាយថា មានករណីជាច្រើន នៃការសម្រេចចិត្តសំខាន់ៗធ្វើឡើង ដោយរដ្ឋាភិបាលលើសេវាកម្មផ្ញើសារ ដែលត្រូវបានលុបចោល ដោយខុសច្បាប់ ។ ក្រុមយុទ្ធនាការប្រជាពលរដ្ឋទាំងអស់ (ATC) និង គម្រោងច្បាប់ល្អ (GLP) អះអាងថា រដ្ឋមន្ត្រីកំពុងបំពានច្បាប់ ដោយមិនបាន អនុវត្តតាមគោល នយោបាយដោយការលុបសារ និង ប្រើប្រាស់គណនី ឯកជនសម្រាប់អាជីវកម្ម របស់រដ្ឋាភិបាល ។

តុលាការបានឮថា នាយករដ្ឋមន្ត្រីបានប្រើគណនី WhatsApp ផ្ទាល់ខ្លួនជាឧបករណ៍ដើម្បីទំនាក់ទំនងការ សម្រេចចិត្តសំខាន់ ។ លោក Boris Johnson ក៏កំពុងត្រូវបានបញ្ជូនព័ត៌មាន សម្ងាត់ តាមរយៈសេវាកម្មផ្ញើសារ ទៅកាន់ឧបករណ៍ផ្ទាល់ខ្លួន របស់លោកចាប់ពីខែវិច្ឆិកា ឆ្នាំ ២0២0 ដែលជាឯកសារតុលាការ ចោទប្រកាន់ ៕ដោយ៖លី ភីលីព

Most Popular

To Top