ដាណឺម៉ាក ៖យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងដថា កីឡាករបាល់ទាត់ឆ្នើម Christian Eriksen បានត្រឡប់មកកាន់ ទីលានបាល់ទាត់អន្តរជាតិវិញ យ៉ាងរំជើបរំជួលជាមួយ នឹងការរកគ្រាប់បាល់ នៅ២នាទីនៃការប្រកួតដំបូង របស់លោកសម្រាប់ប្រទេសដាណឺម៉ាក ចាប់តាំងពីទទួលរងការគាំងបេះដូង កាលពីរដូវក្តៅមុន។
ខ្សែបម្រើ Brentford បានស៊ុតបញ្ចូលទីជាមួយ នឹងការប៉ះជាលើកដំបូងរបស់លោក បន្ទាប់ពីបានចូល ជាកីឡាករបម្រុង ក្នុងតង់ទី២ក្នុងការបរាជ័យ ៤-២ នៅក្រៅដីជាមួយហូឡង់ កាលពីថ្ងៃសៅរ៍។ នៅពេលលោកដើរលើទីលាន លោកបានទទួលការស្វាគមន៍ ពីពហុកីឡដ្ឋាន Johan Cruyff Arena ។
កីឡាករវ័យ ៣0 ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទីគ្រាប់ទី២ របស់ដាណឺម៉ាក ដើម្បីធ្វើឲ្យក្រុមរបស់លោក ជាមួយការត្រឡប់មកវិញ នៃការប្រកួតក្នុងលទ្ធផល ៣-២ នៅពេលលោក បានវាយបកយ៉ាងអស្ចារ្យ ក្នុងការបញ្ជូនបាល់ទាបរបស់ Andreas Olsen ។
ការស៊ុតបាល់ប៉េណាល់ទី របស់ Steven Bergwijn, Nathan Ake និង Memphis Depay បានធ្វើឲ្យម្ចាស់ផ្ទះនាំមុខ ៣-១ បន្ទាប់ពី Jannik Vestergaard ធ្វើបានយ៉ាងខ្លី ១-១ នៅពាក់កណ្តាលតង់ទីមួយ។ Bergwijn ធ្វើបាន ៤-២ ដោយនៅសល់ ១៩នាទី ហើយ Eriksen បានវាយបកភ្លាមៗបន្ទាប់ពីនោះ។
Eriksen បានដួលក្នុងអំឡុងពេលការប្រកួត Euro 2020 របស់ដាណឺម៉ាក ជាមួយហ្វាំងឡង់នៅកីឡដ្ឋាន Parken របស់ទីក្រុង Copenhagen ហើយត្រូវមានឧបករណ៍ បំពាក់ដើម្បីគ្រប់គ្រងបេះដូងរបស់លោក៕ ដោយ៖លី ភីលីព