យោងតាមការចេញផ្សាយរបស់ The Mirror បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Pepe ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal កំពុងចាប់ផ្តើមកិច្ចពិភាក្សាគ្នាហើយ ទៅលើបញ្ហាកុងត្រាថ្មី ប៉ុន្តែប្រហែលជានឹងត្រូវរងចាំ រហូតដល់ចុងរដូវកាលជាមុនសិន។
កីឡាករ Pepe បានបញ្ជាក់បែបនេះថា៖ ខ្ញុំពេលនេះកំពុងផ្តោតយកចិត្តទុកដាក់ខ្លាំង ទៅលើទំរង់លេងរបស់ក្រុម ហើយនឹងត្រូវរងចាំមើលលទ្ធផល រហូតដល់ចុងរដូវកាលជាមុនសិន ថាតើក្លឹបនឹងអាចឈានទៅដល់ចំណុច ដែលខ្លួនចង់បានឬក៏យ៉ាងណា គឺការមានសិទ្ធទៅលេងនៅ Champions League នារដូវកាលក្រោយ។
ទោះបីជាយ៉ាងណាក្តី កីឡាករបានបញ្ជាក់ផងដែរ អំពីផលលំបាករបស់ខ្លួន នៅក្នុងការខិតខំប្រឹងប្រែងហ្វឹកហាត់ និងជាពិសេសគឺបញ្ហាប្រើប្រាស់ភាសា ដើម្បីទំនាក់ទំនងជាមួយនឹងក្រុមគ្រូបង្វឹកតែម្តង ព្រមទាំងពេលវេលា ដែលមិនបានចូលរួមប្រកួតផង ពីព្រោះថាគ្មានកីឡាករណាម្នាក់ ដែលសប្បាយចិត្ត ពេលដែលមិនបានលេងនោះទេ៕ ប្រែសម្រួល៖ស៊ុនលី