ព័ត៌មានអន្តរជាតិ

អនុរដ្ឋមន្រ្តីការពារជាតិរុស្ស៊ីថា រុស្ស៊ីនឹងកាត់បន្ថយ សកម្មភាពយោធា នៅជិតទីក្រុង គៀវ និង Chernigov

បរទេស ៖ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Alexander Fomin បានប្រកាស កាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ី បានកាត់បន្ថយសកម្មភាពយោធា របស់ខ្លួននៅជិតទីក្រុង គៀវ និង Chernigov ខណៈដែលការពិភាក្សាជាមួយអ៊ុយក្រែន ក្នុងដំណាក់កាល “ជាក់ស្តែងពិតប្រាកដ” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចពិភាក្សា ជាមួយគណៈប្រតិភូអ៊ុយក្រែន លោក Fomin បាននិយាយថា “ការសម្រេចចិត្តមួយ ត្រូវបានធ្វើឡើងដោយម៉ត់ចត់ ដើម្បីកាត់បន្ថយ សកម្មភាពយោធាច្រើន លើវិធីសាស្រ្តទៅ កាន់ទីក្រុង គៀវ និង Chernigov” ។

លោកបានបន្ថែមថា “យើងរំពឹងថាការសម្រេចចិត្តសំខាន់ៗ ដែលពាក់ព័ន្ធនឹងត្រូវធ្វើឡើងដោយទីក្រុង គៀវ ហើយលក្ខខណ្ឌ សម្រាប់ការងារធម្មតា បន្ថែមទៀត នឹងត្រូវបានបង្កើតឡើង” ។

លោក Fomin អនុរដ្ឋមន្រ្តីការពារជាតិរុស្ស៊ី ក៏បានអំពាវនាវឱ្យអ៊ុយក្រែន “គោរពឱ្យបានពេញ លេញនូវអនុសញ្ញាទីក្រុងហ្សឺណែវ រួមទាំងទាក់ទង នឹងការប្រព្រឹត្តិដោយមនុស្សធម៌ ចំពោះអ្នកទោសសង្រ្គាម” ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top