អាមេរិក ៖ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា អតីតម្ចាស់ជើងឯកកីឡាគប់ព្រួញ ពិភពលោក លោក Ted ‘The Count’ Hankey អាយុ ៥៤ ឆ្នាំត្រូវបានចោទប្រកាន់ ពីបទរំលោភផ្លូវភេទលើស្ត្រី ហើយនឹងបង្ហាញខ្លួននៅតុលាការ សប្តាហ៍ក្រោយ ។
អ្នកនាំពាក្យប៉ូលិស បាននិយាយថា បុរសអាយុ ៥៤ ឆ្នាំរូបនេះត្រូវបានចោទប្រកាន់ទាក់ទងនឹងឧប្បត្តិហេតុមួយ នៅ Cheshire កាលខែកញ្ញាឆ្នាំ ២0២១ ។ ប៉ូលីសបានបន្តថា អតីតកីឡាករគប់ព្រួញអាជីព របស់ Berry Hill, Stoke-on-Trent ត្រូវបានដោះលែង ឲ្យនៅក្រៅឃុំ ហើយនឹងបង្ហាញខ្លួននៅតុលាការ Warrington Magistrates នៅថ្ងៃពុធ ។
Cheshire Constabulary បាននិយាយថា សេវាកាត់ក្តីរបស់ Crown (CPS) បានអនុញ្ញាតឲ្យ Cheshire Constabulary ចោទប្រកាន់ Edward Hankey ពីបទរំលោភផ្លូវភេទលើស្ត្រី។ ‘CPS បានធ្វើការសម្រេចចិត្ត ដើម្បីចោទប្រកាន់បុរសអាយុ ៥៤ ឆ្នាំបន្ទាប់ពីពិនិត្យមើលឯកសារ ភស្តុតាងពី Cheshire Constabulary ។
លោក Hankey មានរហស្សនាមថា The Count គឺជាម្ចាស់ជើងឯកកីឡាគប់ព្រួញ អាជីពពិភពលោក២សម័យកាល ។ លោកបានឈ្នះពានរង្វាន់ BDO World Championship ជាលើកដំបូងក្នុងឆ្នាំ ១៩៩៨ ហើយបានបន្តឈ្នះនៅឆ្នាំ ២000 និង ២00៩ ៕ ដោយ៖លី ភីលីព