កីឡា

ស្រាយ​ចម្ងល់​​ ផ្អើល​​ពេញ​ពិភព​បាល់ Man Utd លើក​លែង​ឲ្យ Greenwood មែន​ឬ?

ខ្សែ​ប្រយុទ្ធ Mason Greenwood នៅ​តែ​ជាប់​បម្រាម​​ ដោយ​ក្រុម Manchester United ត្បិត​អ្នក​​គាំទ្រ ​​បាន​ប្រទះ​ឃើញ​ប្រវត្តិរូប ​របស់​គេ​នៅ​តែ​ស្ថិត​ក្នុង​​បញ្ជី​កីឡាករ​លើ​វិបសាយ​របស់​ក្លឹប ។

កីឡាករ​វ័យ​២០​ឆ្នាំ ​ត្រូវ​បាន​ចាប់​ខ្លួន ​ដោយ​ប៉ូលិស​អង់គ្លេស ​​លើ​ករណី​រំលោភ​លើ​សិស្ស​សាលា​អាយុ​១៨​ឆ្នាំ​ និង​គំរាម​សម្លាប់ ។ កីឡាករ​របស់ United និង​ជម្រើសជាតិ​អង់គ្លេស​ ត្រូវ​បាន​ដោះលែង ​​ឲ្យ​នៅ​ក្រៅ​ឃុំកាល​ពី​ខែ​មុន​ មុន​ពេល​​ក្រុមហ៊ុន Nike បញ្ចប់​កុងត្រា​ជាមួយគេ ។ Greenwood ក៏​ត្រូវ​បាន​លុប​ចេញ​​ពី​វីដេអូ​ហ្គេម​មួយ​ចំនួន​ដូច​ជា FIFA 22 និង Manager 2022 ក៏​ដូច​ជា App របស់​ក្រុម​ Man Utd ។

យ៉ាងណាក្ដី កាល​ពី​ពាក់​កណ្ដាល​សប្ដាហ៍​នេះ ​អ្នក​គាំទ្រ​​ បាន​ប្រទះ​ឃើញ រូប​ Greenwood នៅ​តែ​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​ឈុត​ធំ ​លើ​វិបសាយ​របស់​ក្លឹប ទើប​ធ្វើ​ឲ្យ​មាន​ចម្ងល់​លើ​ករណី​របស់​គេ ។ តែ​បើ​តាម​ការ​បញ្ជាក់​ រូប​និង​ប្រវត្តិរូប​របស់ Greenwood បន្ត​មាន​​​លើ​វិបសាយ​ របស់​ក្លឹប​​ចាប់​តាំង​ពី​ថ្ងៃ​ចាប់​ខ្លួន​មក​ម្ល៉េះ។ ស្ថានភាព​របស់​គេ​​គ្មាន​ការ​ផ្លាស់ប្ដូរ​ទេ ពោល United នៅ​តែ​ដាក់​បម្រាម​មិន​ឲ្យ​គេ​លេង​ដដែល ។

ត្បិត​ជាប់​បម្រាម Greenwood នៅ​តែ​ជា​កីឡាករ​របស់​បិសាច​ក្រហម ​គ្រាន់​តែ​មិន​ទាន់​អាច​លេង​បាន ​រហូត​មាន​ការ​​​​មាន​ការ ​ជូន​សេចក្ដី​បន្ថែម។ សម្រាប់​ប្រាក់ឈ្នួល United ក៏​នៅ​តែ​បន្ត​បង់​ឲ្យ Greenwood ៧៥​ម៉ឺន​ផោន ​ក្នុង​មួយ​សប្ដាហ៍​ធម្មតា ទោះ​មិន​បាន​លេង​ដ៏​ដោយ ៕

Most Popular

To Top