កីឡា

សហព័ន្ធកីឡា ទាញព្រ័ត្រកម្ពុជា កំពុងធ្វើដណ្តើរឆ្ពោះ ទៅអង្គរវត្តកីឡាទាញព្រ័ត្រអន្តរជាតិ សុឆន្ទៈជើងឯកសមាគម ឆ្នាំ២០២៣ នៅខេត្តសៀបរាម

ភ្នំពេញ ៖ លោកបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡា ទាញព្រ័ត្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីមហាសន្តិបាន សហព័ន្ធដណ្តើរឆ្ពោះទៅអង្គរ វត្តកីឡាទាញព្រ័ត្រអន្តរជាតិ សុឆន្ទៈជើងឯក សមាគម ឆ្នាំ២០២៣ នៅខេត្តសៀបរាម ដែលប្រព្រឹត្តនៅគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ និងតំណាងអ្នកក្លិប និងសមាគមកីឡាកីឡាទាញ ព្រ័ត្រក្រសួង២ ព្រមទំាងតាមបណ្តារាជធានីខេត្តក្រុងជាសមាជិក ។

ក្នុងឳកាសមហាសន្តិបាត សហព័ន្ធនោះក៏មានការបន្ថែម សមាជិកប្រតិបត្តិថែមទៀត ដើម្បីជួយក្នុងការអភិឌ្ឍប្រភេទ កីឡាទាញព្រ័ត្រ និងជុំរុញលើកស្ទួយ ចលនាកីឡាទាញព្រ័ត្រឲ្យកាន់តែមាន ភាពរីកចម្រើន និងជឿនលឿនទាំងបរិមាណ និងគុណភាព ។ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា កំពុងតែខិតខំទំនាក់ទំនងគៀងគរ គ្រប់មធ្យោបាយ ដើម្បីស្វែងរកចំណូល បន្ថែមទៀតក្នុងអាណត្តិទី៤ ។

លោកបណ្ឌិត មាស សារិន បានមានប្រសាសន៍ថា សហប័ន្ធបានរៀបចំគម្រោងកម្មវិធី អភិវឌ្ឍកីឡាទាញ ដើម្បីលើកសំណើសុំថវិកា ចំណាយពីក្រសួងអប់រំ យុវជន និងកីឡា និងបណ្តាក្រុមហ៊ុននានា ហើយអនុវត្តឲ្យបានត្រឹមត្រូវ ក្នុងការប្រើប្រាស់ថវិកា របស់ក្រសួងអប់រំ យុវជន និងកីឡា។ ជំរុញស្វែងរកវិភាគទានពីគណៈកម្មការ ទ្រទ្រង់របស់សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា និងការបង់ភាគទានពី ពីសមាគម-ក្លឹប កីឡាទាញព្រ័ត្រតាមក្រសួង ស្ថាប័ន រាជធានី-ខេត្ត ។ ស្វែងរកក្រុមហ៊ុនជាដៃគូ ដើម្បីរៀបចំការងារទីផ្សារកីឡាបន្ថែមទៀត ។

ទំនាក់ទំនងល្អជាមួយសប្បរសជន នានា ដើម្បីបង្កើនប្រភព ចំណូលបន្ថែមទៀត ។ មូលដ្ឋានចំណូល របស់សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា នៅមិនទាន់រឹងមាំប្រាកដ ប្រជានៅឡើយទេ ហើយការ គាំទ្រ ហិរញ្ញវត្ថុពីក្រសួងអប់រំយុវជន និងកីឡា បដិភាគចូលរួម នៅមានកម្រិត ។ ចំពោះកម្មវិធីការងារ កីឡាភាគច្រើនម្ចាស់ជំនួយត្រូវការ -អន្តរជាតិ ដោយ ស្នើសុំទីតាំងតាមបណ្តារាជធានី ខេត្ត សម្រាប់ដាក់ តាំងផ្សព្វផ្សាយលក់ ផលិតផលជាតិ ធ្វើការអន្តរាគមន៍ ពីសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាផ្ទាល់ ទើបសម្រេចគម្រោងចំណាយរៀបចំ ការប្រកួតបាន១០០% ៕ដោយ៖លី ភីលីព

Most Popular

To Top