បរទេស៖រដ្ឋមន្ត្រីក្រសួងការ បរទេសអាមេរិកលោក Lloyd Austin កាលពីថ្ងៃអង្គារបានលើកឡើងថា ការបន្តទិញសព្វាវុធជាមួយនឹងរុស្សីពិសំណាក់ រដ្ឋាភិបាល នៃទីក្រុងញុវដេលីគឺមិនមែន ជាអ្វីដែលជាបំណងប្រាថ្នា និងការចង់បានរបស់អាមេរិកឡើយ ហើយអាមេរិកនឹងទាមទារ ឲ្យមេដឹកនាំ របស់ឥណ្ឌាក្នុងការផ្លាស់ប្តូរប្រើប្រាស់ប្រព័ន្ធអាវុធទាំងនោះជាមួយនឹងផលិតផលរបស់អាមេរិក ឬសម្ព័ន្ធមិត្តជំនួសវិញ។
ជាអត្ថបទដែលត្រូវបានចេញផ្សាយ ដោយ rt.com ហើយបានបញ្ជាក់ថាទៀតថាមកដល់បច្ចុប្បន្នឥណ្ឌាគឺជា ប្រទេសនាំចូលអាវុធជាច្រើនជាងគេបំផុតលើលោកឬហៅថា ជាអ្នកទិញអាវុធច្រើនបំផុត ដោយក្នុងនោះស្ទើរតែពាក់កណ្តាលនៃអាវុធ ដែលប្រើប្រាស់បច្ចប្បន្នរបស់ឥណ្ឌា គឺសុទ្ធតែជាអាវុធផលិតនិងផ្គត់ផ្គង់ដោយរដ្ឋាភិបាលក្រុងមូស្គូ។
ការលើកឡើងរបស់លោក Austin គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសំណួរ ដែលបានចោទសួរដោយលោក Joe Wilson មន្ត្រីជាន់ខ្ពស់តំណាងឲ្យរដ្ឋ South Carolina ដែលបានលោកបាន ពណ៍ថាឥណ្ឌាគឺជា សម្ព័ន្ធមិត្តដ៏មានតម្លៃរបស់អាមេរិកនិងគឺជា ប្រទេសប្រជាធិបតេយ្យធំបំផុត របស់ពិភពលោកផងដែរហើយលោកបានសួរថាតើអាមេរិកអាចធ្វើយ៉ាងណា បញ្ចុះបញ្ចូលឲ្យឥណ្ឌាក្នុងការបដិសេធ ប្រទេសរុស្សីនិងលោក Putin បានឬអត់ដើម្បីបញ្ចប់ការប្រើប្រាស់ធនធានរ៉ែព្រមទាំងអាវុធហើយមកសហការជាមួយនឹងអាមេរិក ព្រមទាំងសម្ព័ន្ធមិត្តវិញ៕
គួរឲ្យដឹងដែរថាលោក Austin មិនមែនជាមន្ត្រីជាន់ខ្ពស់ដំបូងអាមេរិកដែលបានលើកឡើងអំពីបញ្ហានៃកិច្ចព្រមព្រៀងអាវុធជាមួយនឹងឥណ្ឌានោះឡើយកន្លងមកអតីតប្រធានាធិបតីលោក Donald Trump ក៏ធ្លាប់បានចុះកិច្ចព្រមព្រៀងលក់អាវុធឲ្យឥណ្ឌាប្រមាណជា៣ពាន់លានដុល្លារម្តងរួចមកហើយកាលពីឆ្នាំ២០២០ ប៉ុន្តែទោះបីជាបានព្យាយាមយ៉ាងណាអាមេរិកបានឈរនៅលំដាប់ទី៣នៃអ្នកផ្គត់ផ្គង់និងលក់អាវុធឲ្យ ឥណ្ឌាប៉ុណ្ណោះចន្លោះពីឆ្នាំ២០១៧ដល់ឆ្នាំ២០២១ខណៈដែលបារាំងឈរនៅលេខរៀងទី២និងរុស្សីឈរនៅលេខរៀងទី១៕
ប្រែសម្រួល៖ស៊ុនលី