ព័ត៌មានអន្តរជាតិ

អាមេរិក ចាប់ផ្តើមបេសកកម្ម អវកាសយានិក ឯកជនលើកដំបូង ទៅកាន់ស្ថានីយអវកាស

វ៉ាស៊ីនតោន ៖ អង្គការ NASA, Axiom Space និង SpaceX បានចាប់ផ្តើមបេសកកម្មអវកាសឯកជន លើកដំបូងទៅកាន់ស្ថានីយ៍ អវកាសអន្តរជាតិ (ISS) កាលពីថ្ងៃសុក្រ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

នាវិកពហុជាតិមាន ៤នាក់ មានមេបញ្ជាការលោក Michael López-Alegría និងអវកាសយានិក Larry Connor នៃសហរដ្ឋអាមេរិក អ្នកឯកទេសបេសកកម្ម Eytan Stibbe នៃប្រទេសអ៊ីស្រាអែល និងអ្នកឯកទេសបេសកកម្ម Mark Pathy នៃប្រទេសកាណាដា។

បេសកកម្មនេះមានឈ្មោះកូដ Ax-1 ត្រូវបានបាញ់បង្ហោះនៅលើរ៉ុក្កែត Falcon 9 របស់ SpaceX នៅម៉ោង ១១ និង១៨នាទីព្រឹក នៅ Eastern Time ពីកន្លែងបាញ់បង្ហោះ ជាប្រវត្តិសាស្ត្រ 39A នៅមជ្ឈមណ្ឌលអវកាស Kennedy របស់ NASA ក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។

ប្រហែល ៣នាទីបន្ទាប់ពីការបាញ់បង្ហោះ ក្រុមហ៊ុន SpaceX បានបញ្ជាក់ពីការកាត់ម៉ាស៊ីនសំខាន់ និងការបំបែកដំណាក់កាល។ យានអវកាស Dragon ដែលគាំទ្របេសកកម្មនេះ ពីមុនបានហោះហើរបេសកកម្ម Demo-2 និង Crew-2

បន្ទាប់ពីការបំបែកដំណាក់កាល ដំណាក់កាលដំបូង របស់ Falcon 9 បានចុះចតនៅលើយន្តគ្មាន មនុស្សបើក A Shortfall of Gravitas ដែលមានទីតាំង នៅមហាសមុទ្រអាត្លង់ទិក ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top