ខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្ហោះពីការបាត់បង់កូនប្រុសម្នាក់ដែលជាកូនភ្លោះរបស់គេ អំឡុងពេល Georgia Rodriguez ឆ្លងទន្លេកាលពីពេលកន្លងទៅនេះ
Georgia Rodriguez មានកូនភ្លោះស្រីមួយ ប្រុសមួយ ជាមួយ Ronaldo ។ នាងបានឆ្លងទន្លេកាលពីយប់មិញនេះ ហើយជាលទ្ធផលអកុសលកូនប្រុស បានលាចាកលោកទៅហើយ នៅឡើយតែកូនស្រីម្នាក់ប៉ុណ្ណោះ។ វាជាដំណឹងដ៏សោកសៅខ្លាំងមែនទែន សម្រាប់ Ronaldo ដែលជាឪពុកគំរូម្នាក់ នៅលើលោកនេះ។
ដំណឹងនេះដែរក៏មានមិត្ដ ក្នុងអាជីពបាល់ទាត់ និងក្លឹបបាល់ទាត់នានាបានចូលរួមរំលែកទុក្ខផងដែរ។ នៅពេលបច្ចុប្បន្ននេះ Ronaldo មានកូន៥នាក់ហើយ ទាំងកូនតូចដែលទើបកើតថ្មីៗនេះ។ ដោយបង៤នាក់ទៀតមាន Cristiano Jr កើតឆ្នាំ២០១០, Eva និង Mateo កើតនៅឆ្នាំ២០១៧ជាកូនភ្លោះ ហើយកូនស្រីម្នាក់ទៀត Alana Martina ដែលជាកូនជាមួយ Georgia Rodriguez ៕ Source: Sabay