សុខភាព និង ផ្លូវភេទ

ភេសជ្ជៈ ៣ យ៉ាងល្អចំពោះសុខភាព ដែលអ្នកគួរទទួលទានពេលព្រឹកព្រលឹម

តើអ្វីទៅដែលអ្នកតែងតែ យកវាមកទុកនៅក្នុងកែវរបស់ អ្នកជារៀងរាល់ព្រឹកព្រលឹម ហើយអ្វីទៅដែលអ្នកតែងតែ ចូលចិត្តផឹកវាជាប្រចាំនោះ។ តើអ្នកមានធ្លាប់គិតទេថា ពេលព្រឹកព្រលឹម គួរជ្រើសរើសភេសជ្ជៈ បែបណាមកទទួលទាន ដើម្បីជាផលប្រយោជន៍សម្រាប់សុខភាពនោះ? បើចង់ជ្រាបច្បាស់ សូមអានខាងក្រោមទាំងអស់គ្នា៖

១. តែការទទួលទានទឹកតែ ឬតែបៃតងជារៀងរាល់ព្រឹក មិនត្រឹមតែជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងដាច់សរសៃឈាម ក្នុងខួរក្បាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ ជំងឺផ្លូវដង្ហើមបានទៀតផង។

២. កាហ្វេបើតាមក្រុមអ្នកវិទ្យាសាស្ត្រនៅ Harvard បានបញ្ជាក់ឲ្យដឹងថា សម្រាប់អ្នកទទួលទានកាហ្វេ ស្ថិតក្នុងកម្រិតមធ្យម អាចជួយឲ្យពួកគេមានសុខភាពល្អ និងរស់នៅបានយូរអង្វែង។ លើសពីនេះទៅទៀត ការទទួលទានកាហ្វេជាប្រចាំ ថែមទាំងជួយការពារពីជំងឺមហារីក និងបេះដូងបានផងដែរ។

៣. ទឹកមិនមែនតែ ឬកាហ្វេប៉ុណ្ណោះ ដែលជាភេសជ្ជល្អ សម្រាប់សុខភាពនោះទេ ប៉ុន្តែទឹកក៏ត្រូវបានគេចាត់ទុកថា ជាភេសជ្ជដ៏ប្រសើរផងដែរ ចំពោះសុខភាព។ ជាទូទៅរាងកាយមនុស្សវ័យជំទង់ ជាមធ្យធមានផ្ទុកជាតិទឹកចំនួន ៧៥ ភាគរយ ហេតុដូចនេះការទទួលទាន ទឹកពិតជាចាំបាច់ណាស់ សម្រាប់រាងកាយ។ តាមការសិក្សាស្រាវជ្រាវ បានឲ្យដឹងថា ការទទួទទានទឹកពេលព្រឹកព្រលឹម ដោយលាយជាមួយទឹកក្រូចឆ្មារ បន្តិចប្រសិនជាអាចនោះ វានឹងជួយឲ្យលំហូរឈាមរត់បានស្រួល និងជួយដល់មុខងារតម្រងនោម ព្រមទាំងប្រព័ន្ធរំលាយអាហារ របស់អ្នកឲ្យមានភាពប្រសើរទ្បើង។

Most Popular

To Top