អ្នកចាត់ការរបស់ Manchester City លោក Pep Guardiola បានបង្ហាញកាយវិការខឹងសម្បាជាខ្លាំងលើ Riyad Mahrez បន្ទាប់ខ្សែបម្រើប្រយុទ្ធរូបនេះធ្វើឲ្យខាតឱកាសរកគ្រាប់បាល់លើក្រុម Real Madrid។
Man City បានយកឈ្នះ Real ក្នុងលទ្ធផល ៤-៣ សម្រាប់ជើងទីមួយនៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Champions League។ City បាននាំមុខ ២-០ ត្រឹម១១នាទីដំបូង ធ្វើបានដោយ Kevin De Bruyne និង Gabriel Jesus ក្នុងកីឡដ្ឋាន Etihad Stadium។
នាទីទី២៦ City មានឱកាសអាចនាំមុខ ៣-០ ប៉ុន្តែ Mahrez ធ្វើឲ្យខាតឱកាសព្រោះតែកម្នាញ់បាល់ខ្លាំងពេក។ ឱកាសនោះកើតឡើងពេលដែល City ព្យាយាមប្រយុទ្ធវាយបកហើយបាល់ជាប់ជើងរបស់ Mahrez ខណៈ De Bruyne និង Phil Foden កំពុងឈរចាំគាំទ្រនៅកណ្ដាល។ ប៉ុន្តែដោយចិត្តចង់ទាត់ កីឡាករសញ្ជាតិអាល់ហ្សេរីបានសម្រាប់ចិត្តទាត់ខ្លួនឯង ប៉ុន្តែមិនចូលនោះទេ ធ្វើឲ្យលោក Guardiola ខឹងជាខ្លាំង។
យ៉ាងណាមិញ ចប់ការប្រកួតក្រុមលោក Pep នៅតែធ្វើបានល្អរកបានជ័យជម្នះ ៤-៣ លើ Real សម្រាប់ការប្រកួតជើងទីមួយ។ ខ្សែប្រយុទ្ធ Karim Benzeman របស់ Madrid នៅតែបន្តធ្វើបានល្អសម្រាប់រដូវកាលនេះ ដោយយប់មិញគេរកបាន២គ្រាប់ម្នាក់ឯង។ រដូវកាលនេះ Benzema បង្ហាញខ្លួនបាន៤១ប្រកួតគិតគ្រប់កម្មវិធីឲ្យ Real និងរកបាន៤១គ្រាប់៕ Source: Sabay