កីឡា

ការចាកចេញ របស់ Rudiger បង្ហាញពីវិបត្តិ របស់ Chelsea

The Goal ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករអាល្លឺម៉ង់ Rudiger នឹងត្រូវចាកចេញ ពីក្លឹបហើយនៅ
ចប់រដូវកាលនេះទាំង ដែលកីឡាកររូបនេះ នឹងមិនមានតម្លៃខ្លួនឡើយ ។

នេះបានបង្ហាញថារបៀប នៃការដោះស្រាយវិបត្តិ របស់គ្រូបង្វឹកលោក Thomas Tuchel កំពុងរងផលលំបាក យ៉ាងខ្លាំង
ក្នុងស្ថានភាពបែបនេះ ជាពិសេសចំពោះមុខបញ្ហា ផែនការដោះដូរកីឡាករ ដោយសារតែទណ្ឌកម្មដោយ រដ្ឋាភិបាលអង់គ្លេស។

ដំបូងភ្លាមលោក Tuchel អាចរៀបចំក្រុមបានយ៉ាងល្អក្នុងដំណាក់កាលដំបូង នៃទណ្ឌកម្មរបស់រដ្ឋាភិបាល ទីក្រុងឡុងមកលើ ម្ចាស់ក្លឹបជាសេដ្ឋីជនជាតិរុស្សី ព្រមទាំងក្លឹប ប៉ុន្តែការស្វែងរកម្ចាស់ក្លឹបថ្មី មិនទាន់បានរួចរាល់វាបានធ្វើឲ្យ បញ្ហាកាន់តែធ្ងន់ធ្ងរឡើង៕

Most Popular

To Top