កីឡា

ម្តាយរបស់ Mbappe ចេញមកបដិសេធ ដំណឹងបន្តកុងត្រា២ឆ្នាំ ជាមួយនឹង PSG

The Goal ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ម្តាយរបស់កីឡាករ ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe លោកស្រី Fayza Lamary បានចេញមកធ្វើការ បដិសេធ អំពីដំណឹង ដែលបានចេញផ្សាយថា តារាឆ្នើមរបស់ក្លឹប PSG រូបនេះ បានសម្រេចចិត្តបន្តកុងត្រា ដែលមានរយៈពេល២ឆ្នាំបន្ថែមទៀត។

លោកស្រីបានហៅព័ត៌មាននេះថា ជារឿងមិនពិតខណៈដែលវាបានកាន់តែ ធ្វើឲ្យបញ្ហា របស់ Mbappe មានភាពស្រពិចស្រពិលខ្លាំងឡើង ជាពិសេសក្នុងពេល ដែលកុងត្រា របស់កីឡាករក៏កាន់ តែខិតមកជិត ទៅហើយនៅត្រឹមខែមិថុនា ខាងមុខនេះ ដោយក្នុងនោះក្លឹប Real Madrid កំពុងមានដំណឹង អំពីដោះដូរនេះជាងគេ ។

គួរឲ្យដឹងដែរថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ កាសែត Le Parisien បានចេញផ្សាយថា ក្លឹបយក្សបារាំង PSG និងកីឡាករ Mbappe គឺបានឈាន ទៅដល់ការព្រមព្រៀងគ្នា ក្នុងការបន្តកុងត្រាថ្មី ដែលមានរយៈពេល២ឆ្នាំ បន្ថែមទៀត ដែលអាចរក្សាទុកកីឡាកររូបនេះ រហូតទៅដល់ឆ្នាំ២០២៤៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top