ព័ត៌មានអន្តរជាតិ

សំនល់ហ្វូស៊ីល នៃដានជើងដាយណូស័រ ដ៏តូចជាងគេបំផុតត្រូវបានរកឃើញ

បុរាណវិទូនិយាយថា រួបរាងនៃហ្វូស៊ីលដានជើង ដែលត្រូវបានរកឃើញ នៅក្នុងប្រទេសកាណាដា គឺជាសំណល់ហ្វូស៊ីលដ៏តូចជាងគេបំផុត នៅក្នុងពិភពលោក។

ដានជើងទាំងនោះត្រូវបានគេរកឃើញនៅ ច្រាំងថ្មចោទហ្វូស៊ីលនៅក្នុងខេត្ត Nova Scotia ប្រទេសកាណាដា ដែលវាគឺជាកន្លែងមរតកវប្បធម៌ពិភពលោក UNESCO ដែលត្រូវបានគេស្គាល់ថា ជាកន្លែងដែលមានសំណល់ហ្វូស៊ីលច្រើន។

លោក Gloria Melanson ដែលជាអ្នកសិក្សាស្រាវជ្រាវអំពី សំនល់ហ្វូស៊ីលបាននិយាយថាៈ “នេះគឺជាការរកឃើញដ៏អស្ចា្ររ្យមួយ ដែលពួកយើងមិនធ្លាប់បានជួបពីមុនមក ហើយខ្ញុំនិង មិត្តរួមការងាររបស់ខ្ញុំ ពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលពួកយើងអាចចែករំលែកនូវអ្វីដែលពួកយើង បានរកឃើញឲ្យពិភពលោក បានដឹងនឹងស្គាល់បែបនេះ។”

លោកក៏បាននិយាយទៀតថាៈ “នៅពេលដែលខ្ញុំបានឃើញកន្ទុយ និងម្រាមជើងដ៏តូចៗ ខ្ញុំបានដឹងថា ពួកយើងពិតជាទទួលបាននូវអ្វីដែលពិសេសហើយ។ ហើយពួកមិនធ្លាប់គិតទេថាវាគឺជា ហ្វូស៊ីលដ៏តូចជាងគេបំផុត របស់ពិភពលោក។”

ដោយឡែកក្រុមអ្នកវិទ្យាសាស្រ្ត បាននិយាយថា ដានដ៏តូចទាំងនេះគឺជារបស់ ប្រភេទសត្វដែលអាចរស់នៅលើគោកក៏បាន លើទឹកក៏បាន ដែលវាបានមានវត្តមាន នៅលើភពផែនដីយើងនេះ តាំងពី ៣១៥លានឆ្នាំមុនមកម្ល៉េះ។

គួរបញ្ជាក់ដែរថា ដានជើងទាំងនេះមានប្រវែងខ្លីជាង ១០អ៊ីង។
ហើយការរកឃើញនេះ ត្រូវបានគេធ្វើសេចក្តីរាយការណ៍ នៅក្នុងទស្សនាវវដ្តីផ្នែកវិទ្យាសាស្រ្តអន្តរជាតិ Ichnos។

Most Popular

To Top