កូរ៉េ៖នេះបើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ក្រោយពីហេតុបានកើតឡើងចំពោះ DJ Soda នៅព្រលានយន្តហោះកន្លងទៅនេះ ភាគីខាង DJ Soda បញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ American Airlines បានទាក់ទង និងសុំទោសចំពោះឧប្បត្តិហេតុថ្មីៗនេះជាផ្លូវការហើយ។
យោងតាមអ្នកតំណាងរបស់ទីភ្នាក់ងារនេះថា នៅថ្ងៃទី ៩ ខែឧសភា ភ្ញាក់ងាររបស់ DJ Soda បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា ក្រុមហ៊ុនអាកាសចរណ៍បានទាក់ទង និងសុំទោសចំពោះឧប្បត្តិហេតុដែលបានកើតឡើងចំពោះ DJ ។ ពួកគេបានទទួលអ៊ីម៉ែលនៅថ្ងៃទី ២៨ ខែមេសា ២ថ្ងៃបន្ទាប់ពី DJ បានត្អូញត្អែរដោយបើកចំហអំពីនាងដែលត្រូវឆ្លងកាត់បទពិសោធន៍ដ៏អាម៉ាស់ដើម្បីឡើងយន្តហោះ។
តំណាងក្រុមហ៊ុនបានបន្តថា ដំបូងឡើយមានមតិខ្លះប្រឆាំងនាងស្លៀកខោនេះ DJ ខ្លួនឯងទទួលស្គាល់ថា នាងគួរតែដឹងពីអារម្មណ៍អ្នកដទៃជុំវិញខ្លួន ប៉ុន្តែយើងមិនមានបញ្ហាអ្វីជាមួយខោនេះទេជាមួយក្រុមហ៊ុនអាកាសចរណ៍អាមេរិក។
លោកបានបន្តទៀតថា ក្រៅពីនេះ បញ្ហារបស់យើងគឺទាក់ទងនឹងបុគ្គលិកដែលបង្ខំនាងឲ្យចុះពីយន្តហោះដោយមិនបានផ្តល់ការពន្យល់ណាមួយដល់នាង ឬមានឱកាសផ្លាស់ប្តូរមុននឹងបណ្តេញនាងចេញ។ ប៉ុន្តែយើងនឹងមិនចាត់វិធានការបន្ថែមទៀតទេ ដូចដែលយើងបានទទួលការសុំទោស៕ដោយ៖លី ភីលីព