កីឡា

Beckham គាំទ្រឲ្យកីឡាករ CR7 បន្តលេងជាមួយនឹង Man UTD 

មកដល់សប្តាហ៍នេះព័ត៌មានចចាមអារ៉ាមជាច្រើន បានអះអាងថាកំពូលកីឡាករខ្សែប្រយុទ្ធវ័យចំណាស់ CR7 នឹងអាចដើរចេញពីក្លឹបបិសាចក្រហម Man UTD ហើយនៅក្នុងកុងត្រាឆ្នាំចុងក្រោយនេះ ទាំងដែលបានដឹងហើយថា នឹងមិនអាចលេងនៅ Champion League ឡើយរដូវកាលក្រោយ។

ទោះបីជាយ៉ាងណាក្តីថ្ងៃនេះក៏មានការលើកឡើង របស់អតីតវិរៈបុរសឆ្នើមរបស់ក្លឹប គឺលោក David Beckham ដែលបានបង្ហាញការគាំទ្រនៅឡើយ ចំពោះទំរង់លេងរបស់កីឡាករ CR7 ហើយសង្ឃឹមថា កីឡាករខ្សែប្រយុទ្ធប៉ទុយហ្គាល់រូបនេះ នឹងនៅតែបន្តលេងជាមួយនឹង Old Trafford ដដែល។

គួរឲ្យដឹងដែរថាបិសាចក្រហម Man UTD នារដូវកាលក្រោយនឹងត្រូវ មានវត្តមានធ្វើការជាមួយនឹងគ្រូបង្វឹកថ្មីលោក Erik ten Hag ប៉ុន្តែទោះបីជាយ៉ាងណាក្តី កីឡាកររូបនេះហាក់ដូចជាមិនសប្បាយចិត្តឡើយ ដោយមិនអាចបង្ហាញខ្លួនលេងនៅ Champions League រដូវកាលក្រោយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top