កីឡា

លោក សំហេង បុរស៖សហព័ន្ធបញ្ជូន ក្រុមអត្តពលិក និងមន្រ្តីបច្ចេកទេស អត្តពលកម្មជាង៣០នាក់ ទៅSEA GAMES 2021 និងដើម្បីសិក្សា និងដកស្រង់បទពិសោធន៍ 

ភ្នំពេញ៖នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ក្រុមកីឡាករ-កីឡាការិនីកម្ពុជាចំនួន៩ ប្រភេទកីឡាបានចេញដំណើរទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅទីក្រុងហូណាយ ប្រទេសវៀតណាម នៅព្រលានយន្តភ្នំពេញអន្តរជាតិដោយធ្វើដំណើរ តាមជើងយន្តហោះពិសេស (Charter Flight) ទៀតហើយ ។

នេះជាការចេញដំណើរលើកនេះមានក្រុមកីឡាករ-កីឡាការិនីកម្ពុជាចំនួន៩ប្រភេទរួមមានកីឡារាំ កីឡាប្រដាល់សកល កីឡាអត្តពលកម្ម កីឡាបាល់ទះឆ្នេរខ្សាច់ កីឡាអុកចិន កីឡាប្រណាំងកង់ កីឡាប៊ីយ៉ា កីឡា ទ្រីយ៉ាត្លុង និងកីឡាហែលទឹក ចំណែកប្រភេទកីឡាហែលទឹកម្ពុជាបណ្ជូនទៅចូលរួមចែកចេញជា២ប្រភេទ កីឡាហែលទឹក និងកីឡាហែលទឹកជើងទា ហើយកីឡាហែលទឹកជើងទានឹងចេញដំណើរនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ។

លោក សំហេង បុរស ប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តបានមានប្រសាសន៍ថា SEA GAMES 2021 ឆ្នាំនេះសហព័ន្ធបានបញ្ជូនក្រុមអត្តពលិកចំនួន ១៤ នាក់លើជិត ២០ វិញ្ញាសា ហើយក៏បានបញ្ជូនគ្រូបង្វឹក និងមន្រ្តីបច្ចេកទេសរបស់ សហព័ន្ធចំនួន១០ទៀត ដើម្បីសិក្សា និងដកស្រង់បទពិសោធន៍ពីប្រទេសវៀតណាម ក្នុងការត្រៀមខ្លួនរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួតជាផ្លូវការ។

លោកបានថា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចបានយកចិត្តទុកដល់ប្រធានប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីទាំងអស់ត្រូវចេញទៅចូលរួមការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ដោយ៖លី ភីលីព


Most Popular

To Top