បរទេស ៖ ទីប្រឹក្សារដ្ឋមន្ត្រីថាមពល អ៊ុយក្រែន Lana Zerkal បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ថា អ៊ុយក្រែនមាន “សម្ពាធដ៏មានឥទ្ធិពល” លើប្រទេសហុងគ្រី តាមរយៈ Druzhba ដែលបកប្រែថា “មិត្តភាព” – បំពង់បង្ហូរប្រេង។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងក្នុងអំឡុង ពេលពិភាក្សា តាមអ៊ីនធឺណិ ត នៅឯវេទិកាសន្តិសុខ kyiv លោក Zerkal បានរិះគន់គោល នយោបាយ របស់រដ្ឋាភិបាលហុងគ្រី ដែលកំពុងរារាំងការ ដាក់ទណ្ឌកម្ម របស់សហភាពអឺរ៉ុប ជុំទីប្រាំមួយ ដែលជាការហាមឃាត់ ប្រេងរបស់រុស្ស៊ី ។ ប្រទេសលោកខាងលិច បានដាក់កំហិតយ៉ាង តឹងរ៉ឹង ចាប់តាំងពីចុងខែកុម្ភៈ នៅពេលដែលទីក្រុងមូស្គូ បានបើកការវាយប្រហារ យោធារបស់ខ្លួនលើអ៊ុយក្រែន ។
នៅក្នុងគំនិតរបស់ Zerkal គឺថា ប្រទេស ហុងគ្រីកំពុងប្រើប្រាស់ការវាយលុករបស់យោធារុស្ស៊ីជាឧបករណ៍មួយដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន ហើយគិតថាឥឡូវនេះ “អាចទាមទារអ្វីក៏បាន” ពីសហភាពអឺរ៉ុប។
លោក Zerkal បានបន្ថែមថា “អ៊ុយក្រែន មានកម្រិតសម្ពាធដ៏មានឥទ្ធិពល នៅក្នុងដៃ វាគឺជាបំពង់បង្ហូរប្រេង Druzhba” ។ មានអ្វីមួយអាចកើតឡើង” ជាមួយនឹងផ្នែកដាច់ដោយឡែក របស់ហុងគ្រីនៃហេដ្ឋារចនាសម្ព័ន្ធ ៕
ប្រែសម្រួលៈ ណៃ តុលា