កីឡា

Man UTD ដាក់សំណើរ ៥០លានផោនសុំចរចា De Jong

The Sun ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD ត្រូវបានគេជឿជាក់ថា បានដាក់សំណើររួចទៅហើយ ជាមួយនឹងតម្លៃខ្លួនកីឡាករ De Jong ប្រមាណជា៥០លានផោនទោះបីជាដឹងហើយថា កីឡាករបានប្តេជ្ញាចិត្តបន្តរស់នៅជាមួយនឹង Barcelona ក្តី។

ក្លឹបបិសាចក្រហម Man UTD ត្រូវបានគេដឹងថា កំពុងស្ថិតនៅក្នុងទីផ្សារកីឡាករដើម្បីស្វែងរកកីឡាករឆ្នើមម្នាក់ ដើម្បីមកជំនួសកីឡាករ Paul Pogba ដែលតែងតែស្វែងរកឱកាសចាកចេញពី Old Trafford ដែលក្នុងនោះ De Jong គឺជាកីឡាករដែលសាកសមបំផុត។

ថ្មីៗនេះក្រោយវត្តមានរបស់គ្រូបង្វឹកថ្មី ជនជាតិហូឡង់ហើយនោះ កីឡាករ De Jong ត្រូវបានសារព័ត៌មានជាច្រើន ចេញផ្សាយព្រោងព្រាតថា នឹងក្លាយទៅជាកីឡាករគោលដៅរបស់ក្លឹបនៅរដូវក្តៅនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top