កីឡា

Camavinga សង្ឃឹមថា Tchouameni នឹងមកចូលរួមជាមួយនឹង Real Madrid

កីឡាករខ្សែបម្រើឆ្នើម Camavinga នៅពេលថ្មីៗនេះបានបង្ហាញពីបំណង ចង់បានមិត្តរួមក្រុមជម្រើសជាតិបារាំង កីឡាករ Tchouameni ឲ្យធ្វើដំណើរមកចូលរួម ជាមួយនឹងក្លឹប Real Madrid ឆាប់បំផុតនៅរដូវក្តៅនេះ។

កីឡាករ Edouardo Camavinga ពិតជារីករាយយ៉ាងខ្លាំង ចំពោះដំណឹងដែលថាក្លឹប Real Madrid កំពុងបើកប្រតិបត្តិការការងារ ដើម្បីចរចាជាមួយនឹងកីឡាករ Tchouameni ដែលជឿជាក់ថាតម្លៃខ្លួន របស់កីឡាករអាចមាន ទៅដល់៨៥លានផោន។

Goal ហ៊ានអះអាងថាកីឡាករ Tchouameni វ័យ២២ឆ្នាំរូបនេះ ក៏មានបំណង ចង់ចូលរួមជាមួយនឹងក្លឹប Real Madrid ខ្លាំងផងដែរពីក្លឹបបារាំង Monaco និងជម្រុញឲ្យការងារនេះ អាចឆាប់បំផុតត្រឹមរដូវក្តៅនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top