កីឡា

Bayern ផ្តល់តម្លៃខ្លួន Mane ប្រមាណជា៣០លានអឺរ៉ូ

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានបង្ហាញអំពីបំណង ចង់ផ្តល់តម្លៃខ្លួនឲ្យកីឡាករ Sadio Mane ប្រមាណជា៣០លានអឺរ៉ូ ឬប្រមាណជា២៦លានផោន ដើម្បីផ្ទេរកីឡាកររូបនេះចេញពី Liverpool។

The Sky Sports ក៏បានចេញផ្សាយស្រដៀងគ្នាដែរថា នៅអាល្លឺម៉ង់ក្លឹបមួយនេះ​ បានធ្វើឲ្យសារព័ត៌មានជាច្រើន ក្នុងស្រុកជឿជាក់បានថា នឹងអាចចរចាបានសម្រេចនាំយក កីឡាកររូបនេះមកពីអង់គ្លេស បានសម្រេចនៅក្នុងរដូវក្តៅនេះ ហើយព្រមជាមួយនឹងប្រាក់កម្រៃបន្ថែម ពិសេស៩លានផោនផងដែរ សម្រាប់កីឡាករ។

ក្រៅពីនោះគេបានដឹងទៀតដែរថា ក្លឹបនឹងអាចផ្តល់កុងត្រា ដែលមានសុពលភាព រយៈពេល៣ឆ្នាំចំពោះ Mane ខណៈដែលកន្លងមកកីឡាករ ពេលបរាជ័យពាន Champions League បានអះអាងថានឹងចាកចេញ ពីក្លឹបអង់គ្លេសនេះហើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top