The Gazzetta dello Sport នៅថ្ងៃនេះបានបានឲ្យដឹងថា អតីតកីឡាករខ្សែបម្រើប្រយុទ្ធ របស់បិសាចក្រហម Man UTD កីឡាករ Henrikh Mkhitaryan ត្រូវបានគេជឿជាក់ថា នឹងត្រូវចូលរួមជាមួយនឹងក្លឹប Inter Milan ។
បច្ចុប្បន្នជាកីឡាកររបស់ក្លឹប Roma ប៉ុន្តែជឿជាក់ថា Mkhitaryan គឺបានសម្រេចចិត្តរួចទៅហើយ ក្នុងការមិនបន្តកុងត្រាថ្មីជាមួយ នឹងលោក Jose Mourinho ហើយនឹងត្រៀមខ្លួន ដើម្បីធ្វើតេស្តជាមួយនឹង Inter Milan ទៅហើយនៅក្នុងសប្តាហ៍ក្រោយនេះ។
កិច្ចពិភាក្សាជាមួយនឹងគ្រូបង្វឹកលោក Simone Inazghi គឺត្រូវបានធ្វើរួចមកហើយ ហើយទទួលបានលទ្ធផលជាវិជ្ជមាន ដែលប្រភពដដែលអះអាងដែរថា កីឡាករនឹងទទួលបានកុងត្រា រយៈពេល២ឆ្នាំ តម្លៃប្រមាណជា ៤,៥លានអឺរ៉ូ ក្នុងមួយឆ្នាំ៕ ប្រែសម្រួល៖ស៊ុនលី
