ការប្រកួតជម្រុះតាមពូល នៃពានរង្វាន់ Nation League បានឈានចូលមកដល់ ការប្រកួតលើកទី៤ហើយ សម្រាប់ក្រូអាតនិងបារាំងកាលពីយប់មិញ ហើយជាលទ្ធផលក្រូអាត អាចយកបាន៣ពិន្ទុ ទាំងប្រផិតប្រផោយពីបារាំង។
![](https://lookingtoday.com/wp-content/uploads/2022/06/E2CF2F47-4A69-4585-A2CF-4268E123BC87.jpeg)
Modric ជាអ្នកស៊ុតបាល់ពិន័យ១១ម៉ែត្រ ដែលបានកើតឡើងដំបូង តាំងតែពីនាទីទី៥ នៃដើមតង់ទី១ និងក៏បានក្លាយទៅជា គ្រាប់បាល់តែមួយគត់ដែលបានកើតឡើង នៅក្នុងការប្រកួតនេះផងដែរ ទោះបីបារាំងបានគ្រប់គ្រងបាល់បាន ទៅដល់៥៣ភាគរយ និងស៊ុតចេញបានទៅដល់៨ដងក្តី។
ក្រោយចប់ការប្រកួតលើកនេះ គេសង្កេតឃើញថា នៅពូលពេលនេះដាណឺម៉ាក ជាអ្នកឈរលើគេមាន៩ពិន្ទុពេញ ខណៈដែលក្រូអាតមាន៧ពិន្ទុឈរនៅលេខ២ អូទ្រីសលេខ៣ ខណៈដែលបារាំង ម្ចាស់សពានរង្វាន់ពិភពលោក ស្ថិតនៅបាតតារាង៕ ប្រែសម្រួល៖ស៊ុនលី
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)