ព័ត៌មានអន្តរជាតិ

ភ្ញាក់ផ្អើល ! ចេញតួលេខ ទឹកលុយផលិត នុយក្លេអ៊ែរ ច្រើនលើសលុប របស់កូរ៉ខាងជើងហើយ ចំហមាត់គ្រប់គ្នា

បើយោងទៅតាមប្រភព ពីអង្គការប្រឆាំង នឹងអាវុធនុយក្លេអ៊ែរ បានឲ្យដឹងថា ប្រទេសផ្តាច់ការកូរ៉េខាងជើង កាលពីឆ្នាំ ២០២១ កន្លងទៅបាន ជាចំណាយទឹកប្រាក់ ប្រមាណជា៦៤២លានដុល្លារ ទៅលើការអភិវឌ្ឍកម្មវិធី អាវុធនុយក្លេអ៊ែររបស់ខ្លួន ។

បើទោះបីជាកំពុងប្រឈម ជាមួយនឹងវិបត្តិសេដ្ឋកិច្ច និងវិបត្តិ នៃការឆ្លងរីករាលជំងឺកូវីដ១៩ ទៅលើប្រជាជនប៉ុណ្ណា ក៏កូរ៉េខាងជើង កំពុងមានបំណងត្រៀមខ្លួន ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ឡើងវិញជាបន្តបន្ទាប់។

មកទល់ពេលនេះ មិនទាន់មានទិន្នន័យជាផ្លូវការ លើការចំណាយទៅលើការ ផលិតអាវុធនុយក្លេអ៊ែរ ឬទំហំឃ្លាំងអាវុធនុយក្លេអ៊ែរ របស់កូរ៉ខាងថា ធំប៉ុណ្ណានោះឡើយ តែបើយោងទៅតាមអង្គការអន្តរជាតិ យុទ្ធនាការលុបបំបាត់ អាវុធនុយក្លេអ៊ែរ បានឲ្យដឹងថា ទីក្រុងព្យុងយ៉ាង នៅតែបន្តចំណាយថវិការជាតិ១ភាគ៣ លើវិស័យយោធា និង៦% លើកញ្ចប់យោធា អាវុធនុយក្លេអ៊ែរ។

សូមជម្រាបថា បើគិតចាប់តាំងពីឆ្នាំ២០០៦កន្លងមក មេដឹកនាំផ្តាច់ការ លោក គីម ជុងអ៊ុន បានធ្វើតេស្តសាកល្បងអាវុធ នុយក្លេអ៊ែរចំនួន ៦លើកមកហើយ ខណ:ពិភពលោក កំពុងមានការព្រួយបារម្ភថា កូរ៉ខាងជើងនឹងធ្វើតេស្ត ជាលើកទី៧ឆាប់ៗនេះ ។

Most Popular

To Top