The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal បានទទួលរងការបរាជ័យ ម្តងហើយចំពោះ សំណើរសុំទិញយក កីឡាករ ប្រេស៊ីល Gabriel Jesus ប៉ុន្តែនៅតែជឿជាក់ថា អាចសម្រេចកុងត្រាជាមួយនឹងកីឡាកររូបនេះជាមិនខាននាពេលខាងមុខនេះ។
មកដល់ពេលនេះកីឡាកររបស់មេឃខៀវ Man City រូបនេះគឺជាគោលដៅ អទិភាពបំផុតសម្រាប់ Arsenal ខណៈដែល
ការចរចាគ្នាបានប្រព្រឹត្តទៅអស់រយៈពេល ជាច្រើនខែមកហើយ។ ទោះបីជាកិច្ចព្រមព្រៀងណាមួយ មិនទាន់ត្រូវបានធ្វើឡើងជាផ្លុវការរវាងគ្នាក្តីប៉ុន្តែកាំភ្លើងធំ មានទំនុកចិត្តកាន់តែខ្លាំងចំពោះកីឡាករ ពានរង្វាន់អង់គ្លេស៤សម័យកាលរូបនេះ៕
ប្រែសម្រួល៖ស៊ុនលី