ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែនថា រុស្ស៊ីអាចប្រើអ៊ុយក្រែន ជាចំណុចចាប់ផ្តើម សម្រាប់ការវាយប្រហារ លើរដ្ឋអឺរ៉ុបផ្សេងទៀត

បរទេស ៖ ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា រុស្ស៊ី អាចប្រើអ៊ុយក្រែន ជាចំណុចចាប់ផ្តើម សម្រាប់ការ វាយប្រហារលើរដ្ឋ អឺរ៉ុបផ្សេងទៀត ។ លោកបានស្នើសុំលោកខាងលិច សម្រាប់ការធានាសន្តិសុខ ដែលថា អ៊ុយក្រែនអាចរីករាយ ខណៈដែលមិនបានជាសមាជិក នៃប្លុកយោធាដែលដឹកនាំ ដោយសហរដ្ឋអាមេរិកណាតូ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Zelensky បាននិយាយកាលពីថ្ងៃអង្គារ នៅឯតុមូលដែលរៀបចំដោយ The Economist ថា “យើងត្រូវការប្រព័ន្ធ នៃការធានាសុវត្ថិភាព ដែលនឹងមានប្រសិទ្ធភាព ទោះបីជាយើងមិនមែនជាផ្នែក នៃសម្ព័ន្ធភាពក៏ដោយ” ។

លោកបន្តថា រុស្ស៊ីចាត់ទុកទឹកដីនៃប្រទេសយើង ជាកន្លែងឈរជើងសម្រាប់ដណ្តើម យករដ្ឋអឺរ៉ុបផ្សេងទៀត ។ មានន័យថា ដើម្បីធានាសន្តិសុខអ៊ុយក្រែន គឺផ្តល់សន្តិសុខរយៈពេលវែង សម្រាប់អឺរ៉ុបទាំងមូល” ។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានអះអាងថា “តំបន់ពណ៌ប្រផេះ” នៅក្នុងសន្តិសុខអ៊ឺរ៉ុប បានធ្វើឱ្យរុស្ស៊ីអាចបញ្ជូនទាហាន ទៅអ៊ុយក្រែនបាន៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top