កីឡា

PSV នឹងបន្តកុងត្រាថ្មី ឲ្យកីឡាករ Sangare ដែលជាគោលដៅ របស់ Man UTD

The Goal នៅថ្ងៃនេះ បានឲ្យដឹងថាក្លឹប PSV នឹងព្យាយាមធ្វើការបន្តកុងត្រា ដល់កីឡាករ Ibrahim Sangare ខណៈដែលកីឡាកររូបនេះ កំពុងក្លាយជាគោលដៅ គួរឲ្យចាប់អារម្មណ៍ ពីសំណាក់ក្លឹបធំៗ របស់អឺរ៉ុប ។

កីឡាករខ្សែបម្រើរូបនេះ ចុងក្រោយនេះមានដំណឹង អំពីទំនាក់ទំនងជាមួយនឹង ក្លឹបបិសាចក្រហម Man UTD ប៉ុន្តែនៅមិនទាន់ មានការចរចាជាផ្លូវការ ឬការព្រមព្រៀងគ្នាណាមួយ កើតឡើងរវាងកីឡាករនិងក្លឹបឡើយ ។

ទោះបីជាយ៉ាងណាក្តី គេបានដឹងដែរថា ក្លឹបហូឡង់ PSV នឹងមិនលក់កីឡាកររូបនេះឡើយ ប្រសិនបើគេមិនអាចទទួល បានប្រាក់តម្លៃកីឡាករយ៉ាងហោច ណាស់៣១លានផោន ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top