ល្ពៅជារុក្ខជាតិបន្លែដែលយើង អាចយកមកទទួលទាន បានគ្រប់គ្រឿង គ្រប់រូបបែបចាប់តាំងពីត្រួយរបស់វា។
ជាមួយគ្នានេះដែរ សាច់ពណ៌លឿងរបស់ល្ពៅ សំបូរទៅដោយសារជាតិបេតាខារ៉ូទីន ដែលរាងកាយយើយយក ទៅបំលែងជាវីតាមីន A ហើយបេតាខារ៉ូទីន ថែមទាំងជួយបន្ថយឪកាស នៃការកើតរោគមហារីកបានយ៉ាងល្អ។
ក្រៅពីនេះល្ពៅថែមទាំងផ្ទុកទៅដោយ កាល់ស្យូម ផូស្វ័រ ដែក វីតាមីន B1 B2 និងវីតាមីន C រួមទាំងកាកសរសៃអាហារ ដ៏មានប្រយោជន៍។
សម្រាប់គុណប្រយោជន៍ខាងផ្នែកថ្នាំ គឺគ្រាប់ល្ពៅជួយបញ្ចុះមេរោគ បញ្ចុះនោមហើយដែលសំខាន់គឺ មានផូស្វ័រខ្ពស់
ធ្វើឲ្យឪកាសនៃការកើតជំងឺ ប្រមេះក្នុងប្លោកនោមចុះថយ។
ចំពោះឬសល្ពៅអាចប្រើជាថ្នាំក្អក កំចាត់ពិស សត្វល្អិតទិចឬខាំ ថែមទាំងជួយបំរុងរាងកាយទៀតផង។ រីឯជ័ររបស់ល្ពៅ គេប្រើបំបាត់ពិស រមាស់ កន្ទួល រោម និងសាច់ល្ពៅអាចយក មកព្យាបាលអាការៈហើមជាំ ឬរលាក
យ៉ាងមានប្រសឹទ្ធភាព។