សារព័ត៌មាន Gaol បានចេញផ្សាយទិន្នន័យ កីឡាករបាល់ទាត់ចំនួន១០រូប ដែលមានទ្រព្យសម្បត្តិច្រើនបំផុត នៅលើពិភពលោក។ យ៉ាងណានៅក្នុងចំណោម១០នាក់ មានកីឡាករ ២រូប ដែលមានទ្រព្យសម្បត្តិនាំមុខគេ ទាំងអស់ ប៉ុន្តែទ្រព្យមហាសាលនេះ គឺមិនមែនដោយសារ តែវិស័យបាល់ទាត់នោះទេ គឺបានពីទ្រព្យសម្បត្តិរបស់គ្រួសារ ឬក៏មុខជំនួញផ្ទាល់របស់គេ ដាច់ដោយឡែកពី ឬក៏មិនពឹងលើវិស័យបាល់ទាត់នេះតែម្ដង។
ខាងក្រោមនេះ ជាកីឡាករទាំង១០រូបខាងលើ៖
១. Faiq Bolkiah៖ អតីតខ្សែបម្រើក្រុមថ្នាលរបស់ក្លឹប Chelsea មានទ្រព្យសម្បត្តិសរុប ២០ពាន់លានដុល្លារ (ទ្រព្យទាំងអស់នេះជា កេរមរតកបានពីគ្រួសាររបស់គេ ព្រោះគេជាក្មួយរបស់ ព្រះចៅស៊ុលតង់ ប្រចាំប្រទេសប្រ៊ុយណេ)។
២. Mathieu Flamini៖ អតីតខ្សែបម្រើក្លឹប Arsenal មានទ្រព្យសម្បត្តិសរុប ១៤ពាន់លានដុល្លារ (ទ្រព្យទាំងអស់នេះបានមកពីជំនួញរបស់គេ ដោយគេជាសហស្ថាបនិកក្រុមហ៊ុន GF Biochemicals ដែលជាក្រុមហ៊ុនផលិតសារធាតុគីមីផ្សេងៗ)។
៣. Cristiano Ronaldo៖ ខ្សែប្រយុទ្ធក្លឹប Manchester United មានទ្រព្យសម្បត្តិសរុប ៥០០លានដុល្លារ។
៤. Lionel Messi៖ ខ្សែប្រយុទ្ធក្លឹប Paris Saint Germain មានទ្រព្យសម្បត្តិសរុប ៤០០លានដុល្លារ។
៥. David Beckham៖ អតីតខ្សែបម្រើក្លឹប Manchester United មានទ្រព្យសម្បត្តិសរុប ៤០០លានដុល្លារ។
៦. Dave Whelan៖ អតីតខ្សែការពារក្លឹប Blackburn មានទ្រព្យសម្បត្តិសរុប ២២០លានដុល្លារ។
៧. Neymar៖ ខ្សែប្រយុទ្ធក្លឹប Paris Saint Germain មានទ្រព្យសម្បត្តិសរុប ២០០លានដុល្លារ។
៨. Zlatan Ibrahimovic៖ ខ្សែប្រយុទ្ធក្លឹប AC Milan មានទ្រព្យសម្បត្តិសរុប ១៩០លានដុល្លារ។
៩. Ronaldo (ប្រេស៊ីល)៖ អតីតខ្សែប្រយុទ្ធក្លឹប Real Madrid មានទ្រព្យសម្បត្តិសរុប ១៦០លានដុល្លារ។
១០. Alexandre Pato៖ អតីតខ្សែប្រយុទ្ធក្លឹប AC Milan មានទ្រព្យសម្បត្តិសរុប ១៤៥លានដុល្លារ៕
Source: Sabay