កីឡាករខ្សែបម្រើ ប្រយុទ្ធ Paul Pogba បានកំពុងធ្វើឲ្យ Juventus នឹងជួបបញ្ហាមួយចំនួន ជាមិនខាន ក្នុងពេលដែលមានដំណឹងថា បានទទួលរងរបួស នៅក្នុងពេលវេលា នៃការដំណើរការប្រកួត បើករដូវកាលនៅឡើយ នេះហើយព្រមទាំងអាចខកខាន ការប្រកួតប៉ះនឹងក្លឹប Barcelona នៅក្នុងទីក្រុងដាឡាស នាពេលខាងមុខនេះផងដែរ។
ការវិលត្រឡប់មក Juventus វិញរបស់ Pogba បានធ្វើឲ្យ Juventus មានក្តីរីករាយយ៉ាងខ្លាំង ប៉ុន្តែការប្រកួតបើករដូវកាល លើកនេះបានធ្វើឲ្យកីឡាករ បារាំងរូបនេះ បែរជាទទួលរងរបួសក្បាលជង្គង់ ហើយទំនងជានឹងត្រូវខកខានទាំងស្រុង នូវការប្រកួតបើករដូវកាលនេះ និងជាពិសេសការប្រកួតសំខាន់ៗ ក្នុងប៉ុន្មានថ្ងៃទៀតនេះ។
របួសដែលត្រូវបាន ទទួលនៅពេលដែលកីឡាករ កំពុងធ្វើការហ្វឹកហាត់ ជាមួយនឹងក្រុមហើយពេលនេះ កំពុងបន្តស្ថិតនៅក្នុងការតាមដាន និងស្កេននៅឡើយនេះបើយោងតាមការបញ្ជាក់ ដោយក្លឹបហើយបន្តថា គាត់នឹងអាចមិនធ្វើដំណើរទៅកាន់ទីក្រុង ដាឡាស ជាមួយនឹងក្រុមឡើយ ដោយជំនួសមកវិញ នូវការព្យាបាលជា ពិសេសមួយទៅវិញ ៕
ប្រែសម្រួល៖ស៊ុនលី