ប្លែកៗ

មីក្រូចម្លែកចិញ្ចឹម លើអាចម៍ផ្កាយ ជួយបំភ្លឺជីវិត នៅលើផែនដី និងសត្វរស់រាន នៅលើភព ផ្សេងទៀត

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា សារពាង្គកាយមួយដែលអាចចិញ្ចឹម នៅលើផ្ទាំងថ្មអវកាសអាចជះឥទ្ធិពល ពន្លឺទៅលើការកើតឡើង នៃជីវិតនៅលើផែនដី និងរបៀបដែលសត្វមាន ជីវិតអាចរស់រានមានជីវិតនៅលើ ភពផ្សេងទៀតបើយោងតាម ការចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល។

សារពាង្គកាយត្រូវបាន គេស្គាល់ថា ជា Metallosphaera sedula គឺជាប្រភេទមួយនៃមីក្រូដូចជា បាក់តេរីដែលទទួលបានថាមពល របស់វាពីសារធាតុអសរីរាង្គ។ ក្រុមអ្នកស្រាវជ្រាវបាន រកឃើញថាM. sedula ចិញ្ចឹមនៅលើរ៉ែ ដែលមាននៅក្នុងអាចម៍ផ្កាយ លឿន ជាងវាចិញ្ចឹមនៅលើថ្មមានមូលដ្ឋាន លើផែនដី។

ការរកឃើញនេះផ្តល់ នូវការយល់ ដឹងដ៏មានតម្លៃចំពោះ លក្ខខណ្ឌដែលអនុញ្ញាត ឲ្យជីវិតដំបូងលេចចេញ និងវិវឌ្ឍន៍នៅលើផែនដី ក៏ដូចជារបៀបដែលអតិសុខុមប្រាណ អាចរស់បាននៅទី អវកាស។ M. sedula ត្រូវបានគេដឹងថា អាចទប់ទល់នឹងកម្ដៅ និងកម្រិត pH ទាបហើយការពិសោធន៍មុន ៗ បានបង្ហាញថា វាអាចរស់បាននៅក្នុងដីម៉ាទីន។

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ វីយែនបានសម្រេចចិត្តសាកល្បង វានៅលើអាចម៍ផ្កាយ ទម្ងន់១២០ គីឡូក្រាម គេស្គាល់ ថា NWA ១១៧២ ត្រូវបានគេរកឃើញនៅអាហ្វ្រិក ខាងត្បូង កាលពីឆ្នាំ ២០០០ ។

អាចម៍ផ្កាយ គឺសម្បូរទៅដោយជាតិដែក ដែលអតិសុខុមប្រាណកត់ ស៊ីក្នុងការដកដង្ហើម និងលោហធាតុដាន ផ្សេងទៀត ព្រមទំាងតែជួយសម្រួលដល់ សកម្មភាពមេតាប៉ូលីស និងការលូតលាស់នៃ អតិសុខុមប្រាណ៕ដោយ៖លី ភីលីព

Most Popular

To Top