ប្លែកៗ

ផោមម្តងងាប់មូស ក្នុងចំងាយដល់ទៅ៦ម៉ែត្រជុំវិញ ប៉ុន្តែបុរសស្បែកខ្មៅនេះ បដិសេធមិន ប្រាប់ពី វិធីនោះឡើយ

បរទេស:ជាអត្ថបទគួរឲ្យភ្ញាក់ផ្អើលមួយ ដោយកាសែតអង់គ្លេស The Mirror នៅថ្ងៃនេះដែលបាន សរសេរថាលោក Joe Rwamirama អាយុ ៤៨ ឆ្នាំមកពីទីក្រុង Kampala ប្រទេស អ៊ូហ្គង់ដា បានអះអាងថា ផោមរបស់គាត់អាចសំលាប់សត្វមូសដែលស្ថិតនៅ ក្នុងចំងាយ៦ម៉ែត្រប៉ុន្តែគាត់បានព្យាយាមលាក់ ពីអាថ៍កំបាំងនេះ ពីរោងចក្រមួយដែល មានបំណងចង់ធ្វើការអភិវឌ្ឍ ជាថ្នាំថ្មីមួយឡើង។

មិនទាន់មានអ្នកជំនាញឬអ្នកវិទ្យាសាស្ត្រហ៊ាន ធ្វើការអះអាងអំពីភាពចម្លែកនៃសារធាតុដែល មាននៅក្នុងផោមរបស់គាត់នៅឡើយទេប៉ុន្តែ យោងតាមការអះអាងរបស់បុរសរូបនេះ បានបញ្ជាក់ថាផោមរបស់គាត់ គឺមានលក្ខណៈដូចទៅនឹងផោមរបស់មនុស្ស ធម្មតាដែរប៉ុណ្ណោះ។

លោកបានបញ្ជាក់ទៀតថា ផោមរបស់ខ្លួនមានក្លិនដូចជាមនុស្សធម្មតា ហើយគាត់តែងតែងូតទឹករាល់ ថ្ងៃប៉ុន្តែផោមរបស់គាត់ ពិតជាអាចធ្វើឲ្យសត្វល្អិតចង្រៃងាប់ បានពិតមែនជាពិសេស គឺសត្វមូសតែម្តង។

លោក Rwamirama បានបន្តថា លោកមិនដែលផោមក្នុងទីកន្លែងណា ដែលមិនមានមូសនោះទេដោយលោកគោរពមនុស្ស នៅជុំវិញគាត់ហើយមកដល់ពេលនេះមានក្រុមហ៊ុន មួយចំនួនបានត្រៀមលុយរាប់លានដុល្លារ ដើម្បីសុំរូបមន្តពិសេសមួយនេះ ពីគាត់ថែមទៀតផង៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top