ប្លែកៗ

ខែល Elaborate អាយុ២០០០ឆ្នាំ រកឃើញ ក្នុងផ្នូរអ្នកចម្បាំងនៅ Yorkshire ជាវត្ថុសិល្បៈអង់គ្លេសស៊ីលីក ដ៏សំខាន់បំផុត នៃសហស្សវត្សរ៍

ទីក្រុង Yorkshire ៖ខែលដែក Elaborate យុគសម័យដែកត្រូវ បានគេរកឃើញ នៅក្នុងផ្នូរអ្នកចម្បាំង ដ៏គួរឲ្យចាប់ អារម្មណ៍ មួយនៅក្នុង ទីក្រុង Yorkshire កាលឆ្នាំ២០១៧ កំពុងត្រូវបានគេសរសើរថា ជាវត្ថុដែលមានសិល្បៈអង់គ្លេសស៊ីលីក ដ៏សំខាន់បំផុតនៃសហស្សវត្សរ៍បើយោងតាម ការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

ការងារអភិរក្សយកចិត្តទុកដាក់ បានបង្ហាញឲ្យឃើញនូវលំនាំស្មុគស្មាញ ដែលបានឆ្លាក់ លើនៃទម្រង់មុខរបស់ ខែលលង្ហិន និងមានរាងស្វែល ដូចលំនាំ មិនស្មើគ្នា។ ទន្ទឹមនឹងការតុបតែង នេះការរកឃើញ ប្រហោងដាវ និងភ័ស្តុតាង នៃការងារជួសជុល នាពេលកន្លងមក ប្រឈមនឹងគំនិតដែលថា ខែលបែបនេះ គឺជា ការតុបតែងសុទ្ធសាធ។

វាត្រូវបានគេរកឃើញ នៅក្នុងការអភិវឌ្ឍ លំនៅដ្ឋានមួយនៅជិតទីប្រជុំជន Pocklington រួមជាមួយរទេះសេះមានសេះ ២ក្បាល មនុស្ស២នាក់ និងសត្វជ្រូក ដែលលះបង់ចោល។ ខែលគួរឲ្យភ្ញាក់ផ្អើល ទំហំ៧៥ ស.ម ត្រូវបានគេរកឃើញនៅក្នុងផ្នូរអ្នកចម្បាំងនៅ Pocklington, Yorkshire កាលពីឆ្នាំមុន នៅការដ្ឋានសំណង់ Persimmon Homes ដែលមានឈ្មោះថា“ The Mile” ។

ផ្នូរនោះក៏មានរទេះរទេះរុញមួយមាន រូបសត្វ២ដាក់នៅជំហរលោតផ្លោះផ្កាថ្ម និងលង្ហិន កែវក្រហមនិងវត្ថុបុរាណដ៏មាន តម្លៃផ្សេងៗទៀត។ ខែលត្រូវបានគេរកឃើញ មុខចុះលើរទេះសេះ​គ្របដណ្តប់ដោយគ្រោងឆ្អឹងរបស់បុរសម្នាក់ ដែលទំនងជាម្ចាស់របស់វាមាន អាយុកាលប្រហែលឆ្នាំ ៣២០-១៧៤ មុនគ,ស។

ក្រុមអ្នកជំនាញជឿជាក់ថា “ អ្នកចម្បាំង” នេះមានអាយុជាង ៤៦ ឆ្នាំហើយទំនងជា សមាជិកម្នាក់ ត្រូវបានគេគោរពខ្ពស់ នៅ​ក្នុងសហគមន៍ របស់លោក ព្រោះលោកត្រូវបាន គេបញ្ចុះជាមួយសត្វជ្រូក ចំនួន៦ក្បាលហើយនៅ ជាប់នឹងផ្នូរបន្ថែម របស់បុរសដែលមានវ័យក្មេងម្នាក់ ដែលរងរបួស៕ ដោយ៖លី ភីលីព

Most Popular

To Top