The Mirror ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករ Leroy Sane នឹងអាចធ្វើដំណើរឆ្ពោះទៅការចូលរួមជាមួយនឹងក្លឹបបិសាចក្រហម Man UTD ហើយទោះបីជាតំណែងនៅ Bayern Munich មិនមានបញ្ហាអ្វីក៏ដោយ។
ប្រភពដដែលបានឲ្យដឹងដែរថាទាំងកីឡាករនិងក្លឹប Bayern Munich វាគឺជាពេលវេលា ដ៏សមស្របសម្រាប់ការចែកផ្លូវគ្នានៅរដូវក្តៅនេះហើយ ក្នុងនោះក្លឹបដែលកំពុងចាប់អារម្មណ៍កុងត្រាកីឡាករជាងគេនោះ គឺជាក្លឹបបិសាចក្រហម Man UTD។
មកដល់ពេលនេះទោះបីជា កំពុងមានព័ត៌មានអំពីការតាមពិភាក្សាជាមួយនឹងកីឡាករ De Jong ក្តីប៉ុន្តែ Man UTD មិននៅរឹងចាំមួយកន្លែងនោះទេដោយក្នុងនោះក្រៅតែពី Sane គេក៏បានដឹងដែរថា Man UTD ក៏កំពុងទាក់ទងជាមួយនឹង Fabian Ruiz ដែលកំពុងលេងឲ្យក្លឹប Napoli ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី