សិល្បៈ និង កម្សាន្ត

ក្រុមតារាចម្រៀងនារី LABOUM ត្រៀមប្រកាសរំសាយ នៅចុងខែនេះ

កូរ៉េ ៖ យោងតាមរបាយការណ៍ កាលពីថ្ងៃទី ១១ ខែសីហាបានប្រាប់ឲ្យដឹងថា ក្រុមតារាចម្រៀងនារី កូរ៉េខាងត្បូង LABOUM នឹងរំសាយនៅចុងខែសីហា ឬដើមខែកញ្ញា បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop ។

ក្រុមនេះត្រូវបានគេនិយាយថា ស្លាកយីហោ Interpark Music Plus របស់ LABOUM កំពុងត្រូវបានទិញ ដោយក្រុមហ៊ុនកម្មវិធី ដ៏ពេញនិយម Yanolja ដែលត្រូវបានគេស្គាល់ថា ជាកម្មវិធីធ្វើដំណើរ និងបដិសណ្ឋារកិច្ច ។

តាមសេចក្តីរាយការណ៍ថា Yanolja មិនមានចេតនាគ្រប់គ្រង LABOUM ទេ។ LABOUM ធ្លាប់ប្រឈមមុខ នឹងរបាយការណ៍ នៃការរំសាយផងដែរ។ រង់ចាំព័ត៌មានថ្មីៗនៅលើ LABOUM ៕ដោយ៖លី ភីលីព

Most Popular

To Top