The Sunsports ចេញផ្សាយ នៅថ្ងៃអង្គារទី១៧ ខែធ្នូនេះបានឲ្យដឹងថា ហង្សក្រហម Liverpool នឹងត្រៀមខ្លួនប្រកួត វគ្គពាក់កណ្តាលផ្តាចព្រ័ត្រពានរង្វាន់ Club World Cup នៅប្រទេសកាតាដោយ មិនមានវត្តមាន របស់កំពូលកីឡាករ ខ្សែការពារ ឆ្នើមហូឡង់ Van Dijkឡើយ។
ការលើកឡើងនេះត្រូវបានធ្វើឡើងដោយសារ តែកីឡាកររូបនេះមិនបានចូលរួម ក្នុងការហ្វឹកហាត់ត្រៀម ជាលើកដំបូងរបស់ខ្លួន នៅប្រទេសកាតាឡើយ កាលពី យប់ថ្ងៃចន្ទម្សិលមិញ។ Van Dijk បានទទួលរងរបួសស្រាលត្រង់សាច់ដុំប៉ុន្តែ ក៏មិនទាន់ច្បាស់ទេថារូបគេ នឹងអវត្តមានក្នុងជំនួប ជាមួយ នឹងក្លឹប Monterrey របស់ប្រទេស មិកស៊ិក។
ហង្សក្រហម Liverpool និងក្រុមកីឡាករទាំងអស់នាំគ្នាហ្វឹកហាត់ នៅក្នុងសាកលវិទ្យាល័យនៃ ប្រទេសកាតាប៉ុន្តែកីឡាករ ខ្សែការពាររូបនេះបានត្រឹមធ្វើការ ហ្វឹកហាត់សាច់ដុំនៅ ឯសណ្ឋាគារប៉ុណ្ណោះ៕
ប្រែសម្រួល:ស៊ុនលី