ភ្នំពេញ ៖ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញ ដឹកនាំកិច្ចប្រជុំ ជាមួយអង្គភាពជំនាញ ក្រោមចំណុះអគ្គនាយកដ្ឋានកីឡា ស្តីពី ការរៀបចំ ទីលានប្រកួត ព្រឹត្តិការណ៍ការ ប្រកួតកីឡា SEA GAMES 2023 តាមបណ្តាលខេត្តមួយចំនួន ដែលប្រទេសកម្ពុជា ធ្វើម្ចាស់ផ្ទះនាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំអគ្គនាយកដ្ឋានកីឡា ។
លោក អ៊ុក សិទ្ធិជាតិ បានមានប្រសាសនស៍ថា ក្រុមការងារ ត្រូវតែចុះត្រួតពិនិត្យ ទីលានប្រកួតកីឡា SEA GAMES 2023នៅខេត្តត្រូវរៀបចំការ ប្រកួតកម្រិតអន្តរជាតិ រួមមានខេត្តសៀមរាប ខេត្តកែប និង ខេត្តព្រះសីហនុ ។ សម្រាប់ SEA GAMES 2023ខាងមុខនេះ ការប្រកួតកីឡាប្រណាំងកង់ និងរត់ម៉ារ៉ាតុងធ្វើឡើង នៅខេត្តសៀមរាប ការប្រកួតកីឡាប្រណាំង ទូកក្តោង និងការប្រកួតកីឡាប្រណាំងម៉ូតូ ធ្វើឡើងខេត្តតំបន់សមុទ្រ គឺខេត្តព្រះសីហនុ ចំណែកខេត្តកែប រៀបចំការប្រកួតកីឡាទ្រីយ៉ាត្លុង ។
ព្រឹត្តិការណ៍ ជាប្រវត្តិសាស្រ្តមួយនេះ បានធ្វើប្រទេសកម្ពុជា កំពុងជំរុញអភិឌ្ឍនវិស័យកីឡា យ៉ាងសកម្មភាព ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង សហព័ន្ធកីឡាជាតិ ទំាងជាប់ពាក់ព័ន្ធ ព្រមទំាងជំរុញការហ្វឹកហាត់ទំាងក្នុង និងក្រៅប្រទេស ដើម្បីពង្រឹងសមត្ថភាព ក្រុមកីឡាករ-កីឡាការិនីតាមប្រភេទកីឡា ដែលមានឈ្មោះ នៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ៕