កីឡា

West Ham ចុះហត្ថលេខាបានកីឡាករ Emerson Palmieri ពី Chelsea

ជាផ្លូវការក្លឹបញញួរធំ West Ham បានចុះហត្ថលេខាយកបានកីឡាករខ្សែការពារ Emerson Palmieri ពីក្លឹប តោខៀវ Chelsea នេះបើយោងតាម ការបញ្ជាក់របស់ក្លឹបដោយកិឡាកររូបនេះ នឹងមានកុងត្រារយៈពេល៤ឆ្នាំ និងលក្ខខណ្ឌបន្តបាន១ឆ្នាំទៀត។

តម្លៃរបស់កីឡាករអ៊ីតាលី រូបនេះមិនត្រូវបានប្រកាសនោះទេដោយកីឡាករវ័យ២៨ឆ្នាំ នឹងត្រូវចូលរួម West Ham ត្រៀមរដូវកាលថ្មីបន្ទាប់ពីបានផ្ទេរមកដល់ទឹកដីអង់គ្លេស កាលពីឆ្នាំ២០១៨ពីក្លឹប Roma ។ Palmieri មកចូលរួម Chelsea បាន
បង្ហាញខ្លួនតែ៣៣ ដង ប៉ុណ្ណោះមុនពេលដែលបានផ្ទេរទៅលេងនៅ Lyon ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។

ទោះបីជាយ៉ាងណាក្តីកីឡាករក៏ធ្លាប់មានឱកាសក្នុងការផ្ទេរទៅលេងនៅអ៊ីតាលី វិញផងដែរប៉ុន្តែបែរត្រឹមសម្រេចចិត្តបន្តរស់នៅអង់គ្លេសជាមួយនឹង West Ham និងត្រូវធ្វើការជាមួយនឹងគ្រូបង្វឹកលោក David Moyes>

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top