កីឡាករខ្សែប្រយុទ្ធ Robert Lewandowski យប់មិញនេះបានស៊ុតបញ្ចូល ក្នុងការប្រកួតលើកទី២ ក្នុងលីគ និងជាប្រកួតជ័យជំនះម្តងទៀត របស់ក្រុម Barcelona ដោយគ្រាប់បាល់សរុប ជាលទ្ធផល៤ទល់នឹង០ ជាមួយនឹងក្រុម Real Valladolidនៅទឹកដី Camp Nou។
Barcelona រកបាន២គ្រាប់ដំបូង តាំងតែពីតង់ដំបូង ដោយក្នុងនោះមួយគ្រាប់រកបានដោយកីឡាករ Lewandowski និងមួយគ្រាប់ទៀតដោយកីឡាករ Pedri មុនពេលដែលកីឡាករ Lewandowski អាចរកគ្រាប់បាន១គ្រាប់ទៀត ហើយនិងគ្រាប់ចុងក្រោយ ធ្វើបានដោយកីឡាករ Roberto Sergi ។
ទំរង់លេងប្រយុទ្ធរបស់ Barcelona ហាក់ត្រូវបានអ្នកជំនាញបានលើកសរសើរ បានគ្រប់គ្នាថាឡើងដល់ចំណុចកំពូលវិញហើយ ជាពិសេសទាំងទំរង់ការពារផងដែរ ក្នុងពេលដែលកីឡាករជើងខ្លាំង Jules Kounde បានបង្ហាញខ្លួនប្រកួតដំបូងផងនោះ៕ ប្រែសម្រួល៖ស៊ុនលី