ម៉ូស្គូ ៖ ក្រសួងការបរទេសរុស្ស៊ី បានប្រកាសកាលពីថ្ងៃពុធថា ពលរដ្ឋកាណាដាបន្ថែមចំនួន ៥៥នាក់ ត្រូវបានហាមឃាត់មិន ឲ្យចូលប្រទេសរបស់ខ្លួនឡើយ ជាការឆ្លើយតបទៅនឹងការដាក់ ទណ្ឌកម្មប្រឆាំងរុស្ស៊ី របស់ទីក្រុងអូតាវ៉ា ។
ក្រសួងបានឲ្យដឹងថា បន្ថែមពីលើការហាមប្រាម ការធ្វើដំណើរលើ “យោធាជាន់ខ្ពស់ អ្នកនយោបាយ និងឥស្សរជនសាធារណៈ” សកម្មភាពរបស់អង្គការ មិនមែនរដ្ឋាភិបាលចំនួន៣ មកពីប្រទេសកាណាដា ឥឡូវនេះត្រូវបានគេទទួលស្គាល់ថា មិនចង់បានឲ្យមានវត្ដមាន នៅក្នុងប្រទេសរុស្ស៊ីឡើយ។
ទិន្នន័យផ្លូវការបានបង្ហាញថា ជនជាតិកាណាដា សរុប ៨១៨នាក់ រួមទាំងនាយករដ្ឋមន្រ្តី Justin Trudeau បានស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម របស់ទីក្រុងម៉ូស្គូ រួមទាំងការហាមឃាត់ការ ចូលទៅក្នុងប្រទេស៕
ប្រែសម្រួល ឈូក បូរ៉ា