ព័ត៌មានអន្តរជាតិ

អ្នកប្រើប្រព័ន្ធ អ៊ីនធើណេត នៅប្រទេសចិនកើនលើស ១,០៥ ពាន់លាននាក់ គិតត្រឹមខែមិថុនា

ចិន ៖ នេះបើយោងតាមរបាយ ការណ៍ចេញផ្សាយ ដោយមជ្ឈមណ្ឌលព័ត៌មាន បណ្តាញ អ៊ីនធើណេតចិន បានឲ្យដឹងថា ប្រទេសចិនមានអ្នកប្រើប្រាស់ អ៊ីនធើណេតចំនួន ១.០៥ ពាន់លាននាក់ គិតត្រឹមដំណាច់ខែមិថុនា ពោលគឺ ១៩.១៩ លាននាក់ ច្រើនជាងកាលពីខែធ្នូឆ្នាំមុន យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

របាយការណ៍បាននិយាយថា ចំនួនអ្នកប្រើប្រាស់វេទិកាវីដេអូខ្លី បានកើនឡើងច្រើនបំផុត ក្នុងរយៈពេល៦ខែចុងក្រោយនេះ នាំឲ្យចំនួនសរុប កើនឡើងដល់ ៩៦២ លាននាក់ ។ វាបាននិយាយថា អ្នកដែលប្រើប្រាស់ អ៊ីនធើណេត ដើម្បីអានព័ត៌មាន ការផ្សាយបន្តផ្ទាល់ និងរីករាយនឹងសេវាវេជ្ជសាស្រ្ត ក៏ឃើញមានការរីកចម្រើន យ៉ាងឆាប់រហ័សផងដែរ ។

គិតត្រឹមខែមិថុនា ពេលវេលាជាមធ្យម ដែលចំណាយលើអ៊ីនធើណេត ក្នុងមនុស្សម្នាក់ៗគឺ ២៩.៥ម៉ោង កើនឡើងមួយម៉ោងធៀបនឹងខែធ្នូឆ្នាំមុន ដោយបន្ថែមថា ប្រហែល ៩៩.៦ភាគរយ នៃអ្នកនិយមលេង អ៊ីនធើណេតតាមទូរស័ព្ទ៕ ដោយ៖លី ភីលីព

Most Popular

To Top