ភ្នំពេញ៖ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការតំណាងលោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោកស៊ូម សារឿន ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងអ្នកតំណាងសហព័ន្ធវ៉ូវីណាមពិភពលោកនាថ្ងៃទី១៨ ខែធ្នូ ២០១៩ បានអញ្ជើញចូលរួមក្នុងឳកាសពិធីបើកព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកពិភពលោកលើកទី៦ “The 6th WVVF World Vovinam Championships 2019”ជាផ្លូវការហើយ។
លោកស៊ូម សារឿនបានមានប្រសាសន៍ថា សហព័ន្ធបានស្នើសុំការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា និងទទួលបានការរាជរដ្ឋាភិបាលឲ្យសហព័ន្ធណាមកម្ពុជាទទួលរៀបចំការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកលើកទី៦ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ សហព័ន្ធក៏បានដំណើរការរៀបចំដោយមាន៤៤វិញ្ញាសា រួមមាន១២ វិញ្ញាសាសម្តែង ផ្នែកបុរសមាន១៧ ចែកជា២ ឯកត្តជនមាន៧វិញ្ញាសាក្រុមនីមួយៗអាចចុះឈ្មោះបានតែ៤ ជាក្រុមមាន ០៨ញ្ញាសា ក្រុមនីមួយៗអាចចុះឈ្មោះបានតែ ៥។
លោកបានបន្តថា វិញ្ញាសាសម្តែង ផ្នែកនារីមាន១១ចែកជា២ ឯកត្តជនមាន៥វិញ្ញាសាក្រុមនីមួយៗអាចចុះឈ្មោះបានតែ៣ ជាក្រុមមាន៦វិញ្ញាសា ក្រុមនីមួយៗអាចចុះឈ្មោះបានតែ៤ ចំពោះវិញ្ញាសាសម្តែងនេះកម្ពុជាសង្ឃឹមច្រើនក្នុងការដណ្តើមយកមេដាយព្រោះយើងបានត្រៀមលក្ខណគ្រប់គ្រាន់រយៈពេល៧ខែ ក្រោមការជួយឧបត្ថមគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡាដែលមានអគ្គនាយកកីឡាជាសេនាការ។
វិញ្ញាសាប្រយុទ្ធ ផ្នែកបុរសមាន១១ប្រភេទទម្ងន់ ក្រុមនីមួយៗចុះឈ្មោះបានតែ ៦ប៉ុណ្ណោះ និងវិញ្ញាសាប្រយុទ្ធ ផ្នែកនារីមាន៧ប្រភេទទម្ងន់ក្រុមនីមួយៗអាចចុះឈ្មោះបានតែ ប៉ុណ្ណោះ ចំពោះវិញ្ញាសាប្រយុទ្ធក៏ឡាករកីឡាការីនីសុទ្ធតែមានវ័យក្មេងខ្ចី និងបទពិសោធន៍នៅមានកម្រិត៥០ភាគរយមកពីជម្រើសជាតិថ្នាល ក្រុមកម្ពុជាបានបញ្ជូនប្រតិភូ២នាក់ គ្រូបង្វឹក៥នាក់ កីឡាករ១៥នាក់ និងកីឡាកាវិធី១០នាក់។
មានប្រទេសចូលរួម២៤នាក់ រួមទាំងកម្ពុជាសរុបកីឡាករ កីឡាការិនី២១៧នាក់ រួមមានអាហ្វហ្គា នីស្ថាន អាល់ហ្សេរី បង់ក្លាដែស កម្ពុជា អេហ្ស៊ីប បារាំង ជប៉ុន ឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីរ៉ង់ អ៊ីរ៉ាក់ Ivory Coast ឡាវ លីប៊ី មីយ៉ាន់ម៉ា នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពីន រ៉ូម៉ានី រុស្ស៊ី សិង្ហបុរី តៃវ៉ាន់ ថៃ និងវៀតណាមក្នុងចំណោមប្រទេសទាំង២៤នេះមានតែប្រទេស វៀតណាមនិងប្រទេសអាល់ហ្សេរីដែលជាប្រទេសខ្លាំង២តែម្តង។ដោយ៖លី ភីលីព