ព័ត៌មានអន្តរជាតិ

អ៊ុយក្រែនអះអាងថា នៅតែអាចវាយប្រហារទៅលើប្រទេសរុស្សី បានទោះមានបម្រាមពីអាមេរិកក្តី

បរទេស៖អគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំ នៅទីក្រុងវ៉ាស៊ិនតោន Oksana Markarova កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការលើកឡើងថា សហរដ្ឋអាមេរិកបានបញ្ជាក់ហើយថា ហាមប្រាមអ៊ុយក្រែនមិនឲ្យប៉ះពាល់រុស្សី តែជាមួយនឹងប្រព័ន្ធរ៉ូក្កែត HIMARS ប៉ុណ្ណោះប៉ុន្តែមិនមែនជាមួយនឹង អាវុធផ្សេងទៀតរបស់ អាមេរិកឡើយ។

កន្លងមកនេះសហរដ្ឋអាមេរិកត្រូវបាន គេមើលឃើញថាគឺជាអ្នកគាំទ្រដ៏សំខាន់របស់រដ្ឋាភិបាលទីក្រុងគៀវនៅក្នុងជម្លោះជាមួយនឹងប្រទេសរុស្សីដោយ តាមរយៈការផ្តល់ជំនួយជាហិរញ្ញវត្ថុ និងអាវុធដែលមានតម្លៃដល់ទៅរាប់ពាន់លានដុល្លារ រួមទាំងប្រភេទប្រព័ន្ធបាញ់គ្រាប់រ៉ូក្កែតចំងាយឆ្ងាយ HIMARS ផងនិង M777 Howitizer ផងនិងដ្រូនជាច្រើនប្រភេទផង។

កាលពីខែមុនរដ្ឋមន្ត្រីក្រសួងការពារជាតិ អ៊ុយក្រែន Aleksey Reznikov បានថ្លែងថារដ្ឋាភិបាលទីក្រុងគៀវបានព្រមព្រមជាមួយនឹងសហរដ្ឋអាមេរិកហើយថា នឹងមិនប្រើប្រាស់អាវុធរបស់អាមេរិក ក្នុងការវាយប្រហារទៅលើផ្នែកណាមួយរបស់រុស្សីឡើយដោយសារតែអាមេរិកមើលឃើញថា នឹងអាចក្លាយទៅជារឿងដែលពាក់ព័ន្ធជាមួយនឹង
ខ្លួនចំពោះសង្គ្រាមមួយនេះ។

លោកស្រី Markarova បានថ្លែងបញ្ជាក់ថាកិច្ចព្រមព្រៀង ដែលបានបញ្ជាក់ច្បាស់ថាមិនឲ្យប្រើប្រាស់ HIMARS ប៉ុន្តែមិនមែនជាប្រភេទអាវុធផ្សេងទៀតរបស់សហរដ្ឋអាមេរិក នោះឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top