គ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Graham Potter បានសារភាពថាលោកនឹងមិនធ្វើការវាយតម្លៃទៅលើកីឡាករណាម្នាក់ តាមរយៈការយល់ឃើញនិងបទពិសោធផ្ទាល់ខ្លួននោះឡើយចំពោះមុខ សំណួរពីសំណាក់ ក្រុមអ្នកកាសែតចំពោះកីឡាករ Christian Pulisic ក្នុងការវិលត្រឡប់ឈុតធំវិញ។
គ្រូបង្វឹករូបនេះនឹងត្រូវដឹកនាំក្រុមទៅការប្រកួតក្នុងលីគ ជាលើកដំបូងក្នុងនាមជាគ្រូបង្វឹកថ្មីរបស់ Chelsea ប្រកួតប៉ះនឹងក្រុម Crystal Palace នៅយប់ថ្ងៃសៅរ៍នេះហើយលោកក៏ត្រូវបាន ចោទសួរពីសំណាក់ ក្រុមអ្នកកាសែតផងដែរ ចំពោះកីឡាករអាមេរិករូបនេះ។
លោក Potter បាននិយាយថា ខ្ញុំគិតថាកីឡាករដែលធ្លាប់បានឆ្លងកាត់ការប៉ះទង្គិច ក្តីប៉ុន្តែខ្ញុំនឹងមិនទាន់វាយតម្លៃទៅលើកីឡាកររូបនេះភ្លាមឡើយ រហូតដល់ពេលគាត់បង្ហាញសមត្ថភាពសាជាថ្មីឲ្យក្រុមបានឃើញ។ខ្ញុំបានពិភាក្សា
ជាមួយគាត់រួចរាល់ហើយដែរហើយ មនុស្សគ្រប់គ្នាសុទ្ធតែមានអតីតកាល ដូច្នេះខ្ញុំនឹងធ្វើការសម្រេចចិត្តរបស់ខ្ញុំតាមក្រោយ៕
ប្រែសម្រួល៖ស៊ុនលី